សិល្បៈ​វាយ​ខែល​នៅក្នុង​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ​

363
ចែករម្លែក
សិល្បៈ​វាយ​ខែល​នៅក្នុង​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ​

ដោយៈ​សុខុម​/ស្ទឹងត្រែងៈ របាំ​វាយ​ខែល​គឺជា​របាំ​មួយ​ប្រភេទ​ដែល​សំដែងឡើង​ដោយ​ជនជាតិដើម​ភាគតិច​កួយ​។​អាជ្ញាធរ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​តែង​ប្រារ​ព្ធ​ពិធី​នៅក្នុង​បុណ្យ​ប្រាសាទ​ព្រះ​គោ​នា​ខែមីនាគឺនៅ​មុនពេល​បុណ្យចូលឆ្នាំថ្មី​ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​។​


ចាស់ៗ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​លើកឡើងថា រាល់​មុនពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ពោលគឺ​ក្នុង​ខែមីនា​អ្នកស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​តែងតែ​ធ្វើ​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ​។ រំលឹក​ដល់​បុព្វបុរស​ខ្មែរ​កាលសម័យ​ដើម និង​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ជួយ​ដល់​អ្នកស្រុក​អោយមាន​ក្តី​សុខ​សប្បាយ​។​
អភិបាលស្រុក​នៅទីនេះ​បាន​បង្កើត​គណៈកម្មការ​មួយ​រួមមាន​ព្រះសង្ឃ​អាចារ្យវត្ត​ចាស់ទុំ​កំណត់​ថ្ងៃបុណ្យ​ដែលមាន​រយៈពេល​បី​ថ្ងៃ​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ​។​
សំណង់​ប្រាសាទ​ព្រះ​គោ​សង់​ឡើង​អំពី​ថ្ម​ដីឥដ្ឋ​និង​មាន​រូប​ថ្ម​ព្រះ​គោ​បែរ​មុខមក​ទិសខាងកើត​មាន​ប្រវត្តិ​ទាក់ទង ក្នុងសម័យ​សង្គ្រាម​ខ្មែរ​សៀម​។​ប្រជាជននៅទីនេះ​ចាត់ទុកថា ព្រះ​គោ​គឺជា​យានជំនិះ​របស់​មេទ័ព​ខ្មែរ​កាលពី​សម័យ​ដើម​ហើយ​មានបុណ្យ​បារមី​ពូកែ​ស័ក្តិសិទ្ធិ​ណាស់​។ ហេតុដូច្នេះ​ហើយ​ទើប​គេ​នាំគ្នា​ធ្វើបុណ្យ​ប្រាសាទ​ព្រះ​គោ រំលឹក​គុណ​ដល់​មេទ័ព​សម័យ​ដើម និង​សូម​ឲ្យ​បារមី​ព្រះ​គោ ជួយ​ថែ​រក្សាសុខ​សម្បាយ​កុំឱ្យ​មាន​ជំងឺ​ផ្សេងៗ​កើតឡើង​មកលើ​អ្នកស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​

សិល្បៈ​វាយ​ខែល​នៅក្នុង​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ​


ទាក់ទង​ពិធីបុណ្យ​នេះដែរ​ចាស់ៗ​បាន​លើកឡើងថា​មុនពេល​បុណ្យចូលឆ្នាំថ្មី​ប្រជាពលរដ្ឋ​ជួបជុំគ្នា​ធ្វើបុណ្យ​ក៏​សប្បាយ​រីករាយ​ម្យ៉ាងដែរ​។​
ជាមួយ​បុណ្យ​ដែលមាន​រយៈពេល​៣ ថ្ងៃ​ក៏មាន​ការសំដែងសិល្បៈ​វាយ​ខែល​ដោយ​ជនជាតិដើម​ភាគតិច​កួយ​យ៉ាង​សប្បាយ​រីករាយ​។ ក្រៅពីនេះ​កី​មាន​កីឡា​ជាច្រើន​ទៀត ដូចជា​កីឡាបាល់ទាត់​បាល់ទះ​និង​ល្បែង​ប្រជាប្រិយ​ប្រពៃណី​ខ្មែរ​។​ល​។​ក៏ប៉ុន្តែ​នៅ​ឆ្នាំ​២០២០​នេះ​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ​ពុំ​ត្រូវបាន​ធ្វើឡើង​ឡើយ​។​ការអាក់ខាន​នេះ​ដោយសារតែ​មិនឲ្យមានការ​ជួបជុំ​ព្រោះ​ខ្លាច​ជំងឺឆ្លង​កូវីដ១៩៕​សរន

សិល្បៈ​វាយ​ខែល​នៅក្នុង​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ​
សិល្បៈ​វាយ​ខែល​នៅក្នុង​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ​
សិល្បៈ​វាយ​ខែល​នៅក្នុង​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ