ចា​ឌិន សាន​ចូ នឹង​ច្រានចោល​លទ្ធភាព​ផ្ទេរ​ទៅ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ប្រសិនបើ​ពួកគេ​គ្មាន កៅអី​នៅ​ឆេ​ម​ពាន​លី​ក​

165
ចែករម្លែក

កីឡាករ ចា​ឌិន សាន​ចូ (Jadon Sancho) នឹង​បដិសេធ​លទ្ធភាព​ផ្ទេរចេញ​នៅ​រដូវក្តៅ​មកកាន់ ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ប្រសិនបើ​ក្លិប​នេះ​ខកខាន​មិនបាន​ជាប់​លេង​នៅ​ក្របខ័ណ្ឌ ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​ក្រោយ​។​
​ ​
​សាន​ចូ គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដែលមាន​ទេពកោសល្យ ហើយ​ត្រូវបាន​តាម​ឃ្លាំ មើល​យ៉ាង​ដិតដល់​ដោយ​ក្លិប​ធំៗ​មួយចំនួន​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​នេះ បន្ទាប់ពី ធ្វើ​បានល្អ​ជាមួយ​ក្លិប​ឌ័​រ​ម៉ាន់​( Dortmund)​។​
​ ​
​កីឡាករ​អន្តរជាតិ​អង់គ្លេស​រូបនេះ​គ្រោង​នឹង​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Signal Iduna Park នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​រកបាន​១៧​គ្រាប់ និង​ជួយ​បង្កើត​ឱកាស​១៩​លើក​នៅ​រដូវ​កាល​នេះ​។​
​ ​
​តាម​ព័ត៌មាន​ថា ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​ឆេ​ល​ស៊ី​គឺជា​ក្លិប​ឈានមុខ​គេ​ក្នុងការ​តាម​ប្រជែង យក​កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​ត្រឡប់មក​ក្របខ័ណ្ឌ​បាល់ទាត់​អង់គ្លេស​វិញ​។ ប៉ុន្តែ សាន​ចូ ចង់​លេង​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ កាល​ក្រោយ ហើយ​ថា នេះ​គឺជា​កត្តា​ចម្បង​នៃ ជំហាន​បន្ទាប់​ក្នុង​អាជីព​។​
​ ​
​ព័ត៌មាន​នេះ​កើតមាន​មិន​ដល់​មួយ​សប្តាហ៍​ផង បន្ទាប់ពី​ក្លិប លី​វឺ​ភូ​ល (Liverpool) ដកខ្លួន​ចេញពី ការ​ប្រជែង​យក​ខ្សែបម្រើ​ស្លាប​របស់​ក្លិប Dortmund រូបនេះ​។ តាម​ព័ត៌មាន​ថា មុនពេល​មានការ ផ្ទុះ​វីរុស​កូ​រ៉ូ​ណា ក្លិប​យូ​ណាយ​ធី​ត​ត្រៀម​ផ្តល់ប្រាក់​ឈ្នួល ៤០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ដល់ សាន​ចូ ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ​ស្លាប ចា​ឌិន សាន​ចូ (Jadon Sancho)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ