ឃាត់ខ្លួនមនុស្ស៥នាក់ក្នុងប្រតិបត្តិការ ចុះល្បាតនិងបង្ក្រាបការនេ សាទប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ចំណុចព្រំប្រទល់ ឃុំកំពង់ភ្លុក និងឃុំកំពង់ឃ្លាំង

113
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ គណៈបញ្ជាការឯកភាពស្រុក ប្រាសាទបាគង បានចុះល្បាតនិងបង្ក្រាបការនេសាទប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ (ម៉ាញ់យ៉ាំងកាវ) នៅចំណុចព្រុំប្រទល់ កំពង់ភ្លុក និងកំពង់ឃ្លាំង ស្រុកប្រាសាទបាគង រួមនឹង ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់រួមនឹងដលហូតវត្ថុតាងបានមួយចំនួន។

ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង១២:០០នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចព្រំប្រទល់ ឃុំកំពង់ភ្លុក និងឃុំកំពង់ឃ្លាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគង បាននិយាយថា យោងតាមការណែនាំ របស់លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប កម្លាំងសមត្ថកិច្ចនគរបាលស្រុកប្រាដាទបាគង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ កម្លាំងយើងបាមសម្រេចឃាត់ខ្លួនមនុស្សចំនួន៥នសល់រួមនឹងវត្ថុតាងមួយចំនួនទៀត។

សមត្ថកិច្ចបានបន្តថា គោលបំណង ក្នុងការចុះបង្ក្រាបបទល្មើសនេសាទខាងលើនេះ យើងខ្ញុំធ្វើឡើង ឆ្លើយតបនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដើម្បីរួមចំណែក រក្សាធនធានជលផល ដែលជាប្រភពស្បៀងដ៏សំខាន់ជូនបងប្អូនប្រជានេសាទ ផងដែរ ព្រោះថាឧបករណ៍នេសាទប្រភេទនេះ គឺមានហានិភ័យខ្ពស់ ចំពោះធនធានជលផលខ្លាំងណាស់។

សមត្ថកិច្ចបានបន្តថា មនុស្សទាំង៥នាក់ដែលត្រូវឃាត់ខ្លួន រួមមានទី១/ឈ្មោះ វៀង យ៉ាំងគឿង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិមាត់ខ្លា ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ,ទី២/ឈ្មោះ ត្រឹង យ៉ាំងវិន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិមាត់ខ្លា ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប , ទី៣/ឈ្មោះ វៀង យ៉ាំងសំ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិមាត់ខ្លា ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ,ទី៤/ឈ្មោះ វៀង យ៉ាំងយុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិមាត់ខ្លា ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ,និងទី៥/ឈ្មោះ ដូរ យុងយ៉ាង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិមាត់ខ្លា ឃុំ កំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ចំណែកវត្ថុតាងដែលត្រូវបានដកហូតបានរួមមាន –ទូកស្មាច់ចំនួន៤គ្រឿង(ទូកធំចំនួន២គ្រឿង និងទូកតូចចំនួន២គ្រឿង) ,-សាច់មងប្រភេទម៉ាញ់(យ៉ាំងកាវ) ដែលមានមុខ៣៧ម៉ែត្រ ប្រវែង២០ម៉ែត្រ , អាំងមុតទ័រសម្រាប់ឆក់ត្រី មួយបន្ទះ។

ជនសង្ស័យ និងឧបករណ៍ នេសាទខុសច្បាប់ ខាងលើ ត្រូវបានប្រគល់ឲ្យទៅជំនាញ សង្កាត់រដ្ឋបាលជលផល ប្រាសាទបាគង ដើម្បីបន្តនិតិវិធីច្បាប់៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ