ពលរដ្ឋមានជីវភាពខ្វះខាត ដែលរកមួយថ្ងៃ ហូបមួយថ្ងៃ ហើយរងផលប៉ះពាល់ពីមេរោគកូវីត១៩ ទទួលអំណោយ

140
ចែករម្លែក

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ ពលរដ្ឋមានជីវភាពខ្វះខាជីវភាព ដែលប្រកបរបរ រកមួយថ្ងៃ ហូបមួយថ្ងៃ ថែមទាំងមិនអាចចេញ ទៅប្រកបមុខរបរទទួលទានដោយសេរីដូចធម្មតាបាន ព្រោះរងផលប៉ះពាល់ពីមេរោគកូវីត១៩ ឥឡូវបានទទួលអំណោយសង្គ្រោះបន្ទាន់ពីថ្នាក់ដឹកនាំតាមរយះមន្ត្រីអាជ្ញាធរក្រុងប៉ោយប៉ែត ។

កាលពីរសៀលថ្ងៃទី៦ខែមេសា ឆ្នាំ២០២០ កន្លងមកលោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារមន្ត្រីនៃរដ្ឋបាលក្រុងប៉ោយប៉ែត អាជ្ញាធរសង្កាត់និមត្ត បាន​ចុះសួរ សុខទុក្ខ និង នាំយក អំណោយរបសលោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រគល់ជូន ប្រជាពលរដ្ឋដល់ខ្នងផ្ទះ សាលារៀន និង វត្តអន្លុងស្វាយ ក្នុងសង្កាត់និមិត្ត ។

នៅក្នុងឱកាសនោះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានពាំនាំការសួរសុខទុក្ខ និងផ្ដាំផ្ញើរ ពីក្រុមការងារ ថ្នាក់ដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជានិងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ ដែលអោយជួយចូលរួមសហការប្រយុទ្ទនិងជំងឺឆ្លងផ្លូវដង្ហើមថ្មីឬកូវីដ១៩ ជាមួយអាជ្ញាធរទាំងអស់គ្នា។ អំណោយរួមមានគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាសនិងថវិកាមួយចំនួន។ សូមបញ្ជាក់ថា ក្នុងគម្រោងអាចត្រូវចែកជូនអំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋខ្វះខាតជីវភាពនៅក្រុងប៉ោយប៉ែតមានចំនួន២០០គ្រួសារ ។

ហើយពេលនេះមានប្រជាពលរដ្ឋចំនួន ២៨គ្រួសារដែលទទួល បានអំណោយពីលោកអភិបាលក្រុង។ ក្នុងនោះ ភូមិរស្មីសាមគ្គីចំនួន ១៣គ្រួសារ និង ភូមិអន្លុងស្វាយ១៥​គ្រួសារ។

មន្ត្រីបានអោយដឹងថា សកម្មភពនេះបានធ្វើឡើងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ ឡាយ គឹមលី នាយកខុទ្ទកាល័យលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រោមការដឹកនាំ ផ្ទាល់របស់លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលណែនាំអោយមន្ត្រីអាជ្ញាធរ សមត្ថកិច្ចគ្រប់ថ្នាក់ក្នុងភូមិសាស្ត្រខេត្ត បន្ទាយមានជ័យ ត្រូវយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ខណៈ ប្រទេសកម្ពុជា និងពិភពលោកស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការរាតត្បាតរបស់វីរុសកូវីដ-១៩ (COVID-19) ពោលគឺបណ្ដាលឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត រកមួយថ្ងៃ ហូបមួយថ្ងៃ មិនអាចចេញទៅប្រកបមុខរបរទទួលទាន ហើយខ្វះខាតម្ហូបអាហាេបរិភោគ៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ