ការណែនាំ​វិធី​ព្យាបាល​បញ្ហា​ស្បែក​ដោយសារតែ​ពាក់​ម៉ាស​ជាប់​យូរពេក​

270
ចែករម្លែក

​ថ្វីបើ​ម៉ាស​បិតមុខ​ផ្តល់នូវ​ការការពារ​ដ៏​ល្អ​សម្រាប់​គ្រូពេទ្យ​គ្រប់រូប​ក្នុងពេល​មាន​វិបត្តិ​ជំងឺ​កូ​រ៉ូ​ណា​នេះ​ក៏ដោយ តែ​ការពាក់​ម៉ាស​បែបនេះ​ច្រើន​ម៉ោង​ពេក​ក្នុង​មួយថ្ងៃ អាច​បង្ក​ជាការ​ខូចខាត​ស្បែក យ៉ាង​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។​ប៉ុន្តែ​អ្នកជំនាញ​ខាង​ថែរក្សា​ស្បែក​នៅឯ​សាកលវិទ្យាល័យ Huddersfield បាន​ពន្យល់ និង​ណែនាំ​អំពី​វិធី​ព្យាបាល​ដើម្បី​បំបាត់​ការខូចខាត​ស្បែក​ដែល បណ្តាលមកពី​ការ​បែកញើស និង​ការ​កកិត​ម៉ាស​ច្រើនដង​នៅលើ​ច្រមុះ​។​

​សាស្ត្រាចារ្យ Karen Ousey គឺជា​នាយិកា​សាកលវិទ្យាល័យ​នៃ​វិទ្យាស្ថាន Institue of Skin Integrity and Infection Prevention ហើយក៏​ជា​ផ្នែក​មួយ​នៃ​ក្រុម​ដែល​ប្រមូល​ការស្រាវជ្រាវ លម្អិត​ចំពោះ​ការខូចខាត​ដោយសារ​សម្ពាធ​ពី​ឧបករណ៍​វេជ្ជសាស្ត្រ​ទាំងអស់​រួមទាំង​ម៉ាស​ផងដែរ​។ លោក​បាន​និយាយថា “​អ្នក​ពាក់​ម៉ា​សនឹង​បែកញើស​នៅក្រោម​ម៉ាស ហើយក៏​បង្ក​ជាការ កកិត​ច្រើន រហូទដល់​មានការ​ខូចខាត​ដោយសារតែ​សម្ពាធ​នៅលើ​ថ្ពាល និង​ច្រមុះ​។ វា​ក៏​អាច ជា​ទឹកភ្នែក​ស្រក់​នៅលើ​ស្បែក​ដោយសារតែ​វា​អាច​នាំ​ឲ្យ​មាន​ការបង្ក​រោគ​ដែល​ធ្ងន់ធ្ងរ​។ ម៉ាស ដែល​គ្រូពេទ្យ​កំពុងតែ​ពាក់​គឺ​ត្រូវ​នឹង​មុខ​ល្អ ដូច្នេះ​បើសិនជា​ពួកគេ​បន្ថែម​សម្លៀកបំពាក់​ទៅ លើ​ស្បែក​នៅក្រោម​ម៉ាស​ទៀត​ក្រោយពី​ពាក់​ត្រូវ​ហើយ ឱកាស​ដែល​នាំ​ឲ្យ​ម៉ាស​នោះ​ពាក់​លែង ត្រូវ​មុខ​ក៏មាន​ច្រើន​ដែរ​។

​គាត់​បាន​ណែនាំ​ថា អ្នក​ដែល​ពាក់​ម៉ាស​គួរតែ​ថែរក្សា​ស្បែក​ឲ្យ​នៅ​ស្អាត​ល្អ មាន​ជាតិ​ទឹក​គ្រប់គ្រាន់ និង​សំណើម ហើយ​ក្រែ​ម​លាប​លើ​ស្បែក​គួរតែ​ប្រើ​យ៉ាងហោចណាស់​កន្លះ​ម៉ោង​មុន​ពាក់​ម៉ាស​។ គាត់​បាន​និយាយ​បន្ថែមទៀតថា “​យើង​កំពុងតែ​ឲ្យ​យោបល់​ថា សម្ពាធ​ចេញពី​ម៉ាស​គួរតែ បន្ធូរ​វិញ​ជា​រៀងរាល់​ពីរ​ម៉ោង​ម្តង​។ ដូច្នេះ​អ្នក​ត្រូវតែ​នៅ​ឆ្ងាយ​ពី​អ្នកជំងឺ​សិន​ដើម្បី​បន្ធូរ​សម្ពាធ​ក្នុង តំបន់​មាន​សុវត្ថិភាព និង​សម្អាត​ស្បែក​ឡើងវិញ​”​។ រឿងនេះ​យើង​អាច​ធ្វើបាន​សម្រាប់​មនុស្ស គ្រប់គ្នា​ដូចជា អ្នកធ្វើការ​តាម​ហាង​ដែល​ពាក់​ម៉ាស​ជាប់ ដូច្នេះ​គួរតែ​យកដំបូន្មាន​នេះ​ទៅ​អនុវត្ត ដើម្បី​សម្អាត​ស្បែក ស​ម្ងួ​ត​ញើស និង​ជូត​ញើស​ចេញ​ផង​៕ ដោយៈ health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ