គន្លឹះ​ដើម្បី​ឲ្យ​របប​អាហារ​កាន់​តែមាន​សុខភាព​ក្នុងពេល​រស់នៅក្នុង​ផ្ទះ​យូរ​ដោយសារ​ការផ្ទុះ​ជំងឺ​

257
ចែករម្លែក

​ដោយសារតែ​យើង​ត្រូវការ​អនុវត្ត​ការមិន​ប្រមូល​ផ្តុំគ្នា ឬ​នៅ​ជាមួយ​មនុស្ស​ជុំៗ និង​កា​រស​ង្ងំ​ក្នុងផ្ទះ ឲ្យ​បាន​ច្រើន​តាមតែ​អាចធ្វើ​បាន​ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​១៩ តែ​ភាគច្រើន​ការដែល មាន​អារម្មណ៍​ខ្លាច​វីរុស​នេះ​ព​បេ​ក អាច​នាំ​ឲ្យ​មាន​បញ្ហា​ដល់​សុខភាព​ផ្លូវកាយ​ច្រើនណាស់​។

ស្ត្រេ​ស​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​១៩ ប្រហែលជា​ធ្វើ​ឲ្យ​អ្នកមាន​ទម្លាប់​ញ៉ាំ​អាហារ​មិនផ្តល់​សុខភាព​។ តែ​ចូរ​ចាំ​ថា នេះ​គឺជា​ពេលវេលា​ដែល​អ្នក​ត្រូវ​រស់នៅ​ឲ្យ​មាន​សុខ​ភាពល្អ តាមតែ​អាចធ្វើ​ទៅបាន​។ ការទទួលបាន​ជីវជាតិ​គ្រប់គ្រាន់​ពី​រប​បប​អាហារ​នឹង​ជួយ​បង្កើន មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ព្រមទាំង​បង្ការ​ជំងឺ​កុំ​ឲ្យ​ធ្ងន់ធ្ងរ​បាន​។ រឿង​ដ៏​សំខាន់ បំផុត​ដែល​យើង អាចធ្វើ​បាន​គឺ​ញ៉ាំ​អាហារ​ឲ្យ​មាន​តុល្យភាព ព្រោះ​វា​នឹង​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​ជួយ​ឲ្យ​មាន​សុខភាព​កាន់តែ​បានយូរ​។​

– ចូរ​ជ្រើសរើស​អាហារសម្រន់​ដែល​ធ្វើ​ដោយ​ខ្លួនឯង ព្រោះ​វា​នឹង​ផ្ទុក​ទៅដោយ​ជីវជាតិ​ល្អៗ ហើយ​មិនសូវ​ប៉ះពាល់​ដល់​សុខភាព​ច្រើន
– ចូរ​កុំ​ញ៉ាំ​អាហារ​ដែលមាន​ជាតិ​ស្ករ​ច្រើន​ទាំង​អាហារ មិន​ផ្តល់​សុខភាព និង​អាហារ​កៃ​ឆ្នៃ​។
– ចូរ​ជំនួស​មកវិញ​នូវ​ការ​ញ៉ាំ​បន្លែ​និង​ផ្លែឈើ​ដែល​អាច​បង្កើន មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​
– ចូរ​យល់ដឹង​អំពី​ដែន​កំណត់​របស់ខ្លួន និង​ត្រូវ​ផ្អាក​សិន​បើសិនជា​រាងកាយ​ប្រាប់ថា​មិនអាច​ទៅរួច​ទេ​
– ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ភេសជ្ជៈ​ផ្តល់​សុខភាព​ផ្សេងៗ​ទៀត​ដើម្បី​ជំនួស​ជាតិ​ទឹក​ដែលបាត់បង់ និង​បង្ការ​ជំងឺ​ផ្តាសាយ​ផង​
– ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​ជួយ​រាងកាយ​ទប់ស្កាត់​នឹង​ការបង្ក​រោគ​បែប​ធម្មជាតិ​ជាមួយនឹង​ការ​ញ៉ាំ​អាហារ ឬ​ថ្នាំ​បំប៉ន​ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ត្រឹមត្រូវ​

​គ្រឿងផ្សំ​ធ្វើ​ម្ហូប​ដែល​គួរ​មាន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​មានដូចជា ខ្ញី ខ្ទឹមស ត្របែក ផ្លែ​គី​វី រមៀត ម្រេច ទឹកឃ្មុំ បន្លែ​ពណ៌​បៃតង ស្ពៃក្តោប ម្ទេស​ប្លោក ដំ​ឡូ​វ​ជ្វា​។ លើសពីនេះ ទៅទៀត មិនត្រូវ ផ្អាក​ការហាត់​ប្រាណ​ឡើយ​។ ការ​ដែលមាន​សកម្មភាព​រាងកាយ​ជាប្រចាំ នឹង​ជំរុញ​ដល់​ភាព ខ្លាំង​របស់​ប្រព័ន្ធ​ភាពស៊ាំ និង​សម្រួល​ដល់​ការ​ប្រឆាំងនឹង​ការបង្ក​រោគ​ដោយ​វីរុស​ឬ​បាក់តេរី​ផ្សេងៗ បាន​។ វា​ក៏​ជួយ​គ្រប់គ្រង​ទម្ងន់ ជំងឺ​ទឹកនោមផ្អែម លើស​សម្ពាធ​ឈាម​។​ល​។ អ្វីដែល​សំខាន់​ទៀត​គឺ វា​អាច​បំបាត់​ស្ត្រេ​ស​និង​ជួយ​រំងាប់​អារម្មណ៍​ខណៈពេលដែល​អ្នក​កំពុងតែ​ស្ត្រេ​សនឹង​ដំណឹង​ថ្មី​អំពី​ជំងឺ​កូ​វីដ ១៩​តែម្តង​៕ ដោយៈ health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ