មន្ទីរពេទ្យ​ក្រុង​មុំ​បៃ ត្រូវ​បាន​បិទ បន្ទាប់ពី​មាន​ករណី​ឆ្លង​វីរុស​កើន​ឡើង​ខ្លាំង​ក្នុងចំណោម​បុគ្គលិក​

241
ចែករម្លែក

​មន្ត្រី​ម្នាក់​បាន​និយាយថា មន្ទីរពេទ្យ​ឯកជន​ដ៏​ធំ​មួយ​នៅ​ទីក្រុង​មុំ​បៃ ប្រទេស​ឥណ្ឌា​ត្រូវ​បាន​បិទ​សម្រាប់​ពួក​អ្នកជំងឺ​ថ្មី​និង​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​មេសា​ថា ជា​តំបន់​ផ្ទុះ​ជំងឺ​កូវី​ដ​១៩ បន្ទាប់​ពី​គ្រូពេទ្យ​​ចំនួន​២៦ នាក់​និង​វេជ្ជបណ្ឌិត​ចំនួន ៣ នាក់​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​។​

​ចាប់តាំងពី​វីរុស​នេះ​បាន​បង្ក​ការឆ្លង​នៅក្នុង​ប្រទេស​ឥណ្ឌា មាន​មនុស្ស​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​ចំនួន​១១១​នាក់​រហូត​មក​ដល់ពេ​នេះ ស្របពេល​ដែល​បុគ្គលិក​ពេទ្យ​បាន​ត្អូញត្អែរ​អំពី​ការ​មិន​មានឧ​ប​​ក​រណ៍​ពេទ្យ​ការពារ​គ្រប់គ្រាន់​។​

​អ្នកនាំពាក្យ​ក្រុង​មុំ​បៃ បាន​និយាយប្រាប់​សារព័ត៌មាន​បារាំង​ថា មន្ទីរពេទ្យវ៉ុ​កខាត ត្រូវបាន​ប្រកាសថា​ជា​តំបន់​ផ្ទុះ​ជំងឺឆ្លង​បន្ទាប់ពី​ករណី​ឆ្លង​ដ៏​ច្រើន​នេះ ត្រូវ​បាន​បញ្ជាក់​។ លោក​បាន​និយាយថា បុគ្គលិក​ចំនួន​៣០០​នាក់​ត្រូវបាន​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក ហើយ​មន្ទីរពេទ្យ​នេះ​ត្រូវ​បាន​បិទ​។​

​នៅ​ទីក្រុង​មុំ​បៃ ដែល​មាន​មនុស្ស​រស់​នៅ​ជាង​១២​លាន​នាក់​នេះ គិត​រហូត​មកដល់ពេលនេះ មាន​ករណី​ឆ្លង​វីរុស​នេះ​ចំនួន​៤៥៨​នាក់ ហើយ​ចំនួន​ករណី​ឆ្លង​វីរុស​សរុប​នៅ​ទូទាំង​ប្រទេស​នេះ​គឺ​មាន​ជាង​៤.០០០​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

មន្ទីរពេទ្យ ត្រូវ​បាន​បិទ បន្ទាប់ពី​មាន​ករណី​ឆ្លង​វីរុស​កើត​ឡើង​ខ្លាំង​ក្នុងចំណោម​បុគ្គលិក​ពេទ្យ​