គណ:បញ្ជាការឯកភាពខេត្តជម្រុញការផ្សព្វ ផ្សាយ វិធានការរបស់ក្រសួងសុខាភិបាលដល់ ក្រុមគ្រូពេទ្យជួរមុខ

138
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ នារសៀលថ្ងៃទី៦ខែមេសា ឆ្នាំ២០២០ គណ:បញ្ជាការឯកភាពខេត្តបានបើកកិច្ចប្រជុំដើម្បីជម្រុញនិងផ្សព្វផ្សាយ វិធានការ របស់ក្រសួងសុខាភិបាល(យន្តការចត្តាឡីស័ក)ដល់ក្រុមគ្រូពេទ្យជួរមុខក្នុងការបង្ការ ទប់
ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID-19ដល់ប្រជាពលរដ្ឋ និងបងប្អូន ពលករ ដែលមកពីប្រទេសថៃ ឬប្រទេសផ្សងៗទៀត ។

លោកងួន រតនៈ អភិបាលខេត្តបបានជម្រុញឲ្យ ការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពនិងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ក្នុងកម្មវិធីចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះព្រមទាំងជម្រុញដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុកសហការជាមួយសាខាកាកបាទក្រហមខេត្តនិងម្ចាស់ការចុះជួយសង្គ្រោះដល់់ប្រជាពលរដ្ឋរងគ្រោះដោយឧប្បទេវហេតុ(ខ្យល់កន្ត្រាក់ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង )និងចុះសួរសុខទុក្ខដល់ជនរងគ្រោះព្រមទាំងនាំយកអំណោយមនុស្សធម៌ទៅចែកជូនពួកគាត់ឲ្យបានទាន់ពេលវេលា។

នារសៀលថ្ងៃទី៦ខែមេសាដដែលនៅមុខបរិវេណសាលាខេត្តលោកងួន រតន: អភិបាល
ខេត្តបាត់ដំបងបាននាំយកអង្ករចំនួប២៨តោននិងសាប៊ូដុំ( លុច)២៨កេសដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង មកប្រគល់ជូនដល់រដ្ឋបាលក្រុង ស្រុកទាំង១៤ ដើម្បីធ្វើការបែងចែកបន្តដល់ប្រជាពលរដ្ឋទីទ័លក្រ និងបងប្អូនប្រជាពលដែលទើបត្រឡប់មកពីប្រទេសថៃដែលមិនទាន់រកការងារធ្វើបាន៕/B