រាជរដ្ឋាភិបាលសម្រេចផ្តល់ថវិកា ព្យួរ៧០ ដុល្លារក្នុង១ខែដល់កម្មករដែលការងារ

323
ចែករម្លែក

ដោយៈតារារិទ្ធ/ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថាសម្តេចបានសម្រេចនូវរបៀបថ្មីគឺរដ្ឋចេញ៤០ដុល្លារម្ចាស់រោងចក្រ ៣០ដុល្លារដូចនេះកម្មករត្រូវទទួលបានថវិកា ៧០ ដុល្លារក្នុង១ខែ។

សម្តេចបានលើកឡើងថាមុននេះយើងបានស្នើឱ្យម្ចាស់រោងចក្រចេញ៤0 ភាគរយរដ្ឋ ២០ ភាគរយ នៃប្រាក់ខែប្រចាំខែ ក៏ប៉ុន្តែឥឡូវ នេះម្ចាស់រោងចក្រមិនមានលទ្ធ ភាពទេ ។ អញ្ចឹងទេតម្រូវឲ្យរដ្ឋចេញ៤០ដុល្លារនិងម្ចាស់រោងចក្រ ៣០ ដុល្លារសម្រាប់អ្នកដែលភ្ជួរការងារអញ្ចឹងកម្មករម្នាក់ៗទទួលបានប្រាក់ ៧០ ដុល្លារនៅក្នុងអំឡុងពេលនៃការព្យួរការងារ ។

ប្រមុខរាជរដ្ឋាភិបាលបានលើក ឡើងបែបនេះជាការឆ្លើយតបទៅ សំណួររបស់អ្នកកាសែត​ពាក់ព័ន្ធនិងការបិទរោងចក្រ ហើយម្ចាស់រោងចក្រមិនអាចបើកលុយឲ្យកម្មករ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងបែបនេះនៅព្រឹកថ្ងៃទី៧ ខែមេសាឆ្នាំ២០២០នៅក្នុងសន្និ សីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្ន ភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម