តារា​បង្ហាញ​ម៉ូត​ល្បី​ម្នាក់​ចេញមក​វាយបក​លើ​រដ្ឋា​ភិ​បាល​ថៃ ដែល​បន្ទោ​សការ​ស្លៀកពាក់​របស់​ស្ត្រី​ជាដើម​ហេតុនាំឱ្យ​មានការ​យាយី​ផ្លូវភេទ​

1451
ចែករម្លែក

តារា បង្ហាញ ម៉ូត ដ៏ ល្បីល្បាញ មួយរូប បានចាប់ផ្តើម យុទ្ធនាការ មួយ តាម បណ្តាញ សង្គម ដើម្បី ដោះស្រាយ នឹង ជំនឿ យល់ ខុស មួយ ថា ការយាយី ខាង ផ្លូវភេទ កើតចេញពី សម្លៀកបំពាក់ របស់ ស្ត្រី ។

នាង សិរី ន យ៉ា ” ស៊ីន ឌី ” ប៊ី សប (Sirinya “Cindy” Bishop) ដែលជា តារា សម្តែង ផង នោះ បាន ប្រើ បណ្តាញ សង្គម ដើម្បី វាយបក ប្រឆាំងនឹង សារ នាពេល ថ្មីៗ នេះ ដែល ផ្សព្វផ្សាយ ដោយ អាជ្ញាធរ ថា ការយាយី ខាង ផ្លូវភេទ អាច ត្រូវបាន បញ្ឈប់ តាមរយៈ ការជំរុញឱ្យ ស្ត្រី កុំ ស្លៀកពាក់ សិច ស៊ី ពេក ។

នាង និយាយថា អ្វីដែល ស្ត្រី ស្លៀកពាក់ មិនមែនជា លេស សម្រាប់ ការយាយី ផ្លូវភេទ នោះទេ ។ ផ្ទុយទៅវិញ នាង បាន បន្ថែមថា បុរស ទៅវិញ ទេ គួរតែ គោរព ស្ត្រី និង កុំ ប្រព្រឹត្ត ទង្វើ មិន សមរម្យ ។

យុទ្ធនាការ នេះ បានចាប់ផ្តើម កាលពី សប្តាហ៍ មុន នៅពេល នាង បាន អាន របាយការណ៍ ព័ត៌មាន អំពី ការផ្តល់ យោបល់ ពី នាយកដ្ឋាន រដ្ឋបាល មូលដ្ឋាន ឱ្យ ស្ត្រី ស្លៀក សម្លៀកបំពាក់ សមរម្យ ក្នុង ពិធីបុណ្យ ស ង្ក្រា ន ដើម្បី ការពារ ការយាយី ផ្លូវភេទ ។

នាង សិរី ន យ៉ា បាន វាយបក វិញ ដោយ បង្ហោះ ឃ្លី ប វីដេអូ នៅលើ គណនី អ៊ី ន ស្តា ក្រាម របស់ នាង ឈ្មោះ “cindysirinya” ដោយ លើកឡើងថា ស្ត្រី មាន សិទ្ធិ ស្លៀកពាក់ អ្វីដែល ពួកនាង ចង់ ហើយ បុរស មិនមាន សិទ្ធិ ប្រើប្រាស់ សម្លៀកបំពាក់ រប ស់ នាង ធ្វើជា លេស សម្រាប់ ឥរិយាបថ អាក្រក់ របស់ ពួកគេ ទេ ។

សិរី ន យ៉ា និយាយថា នាង ធ្លាប់ជា ជនរងគ្រោះ នៃ ការយាយី ផ្លូវភេទ អំឡុង បុណ្យ ស ង្ក្រា ន ទោះបី នាង មិនបាន ស្លៀកពាក់ សិច ស៊ី ក៏ដោយ ដោយ បន្ថែមថា ការផ្តល់ យោបល់ ឱ្យ ស្ត្រី ស្លៀកពាក់ សមរម្យ គឺ បង្ហាញថា ការការពារ សិទ្ធិ ស្ត្រី ក្នុងប្រទេស ថៃ កំពុង ដើរ ថយក្រោយ ខ្លាំង ។

នាង បាន សរសេរ ចំណងជើង លើ វីដេអូ របស់ នាង ថា ” ស្ត្រី មាន សិទ្ធិ ស្លៀកពាក់ អ្វីដែល នាង ជ្រើសរើស ដរាបណា វា មិន ខុសច្បាប់ ។ ការ បៀតបៀន ផ្លូវភេទ និង ការយាយី ផ្លូវភេទ មិនមែនជា កំហុស របស់ ស្ត្រី ទេ ! ប្រាប់ ពួក ប្រុសៗ ឱ្យ ដក ដៃ ឱ្យ ចេញពី ស្ត្រី !” ។

នាង បាន សរសេរ លើ ផុស មួយ ទៀតថា ស្លៀកពាក់ សិច ស៊ី ពិតណាស់ រឹត បង្កើន ហានិភ័យ សម្រាប់ ស្ត្រី ក្លាយជា ជនរងគ្រោះ នៃ ការ បៀតបៀន ផ្លូវភេទ ។ ប៉ុន្តែ នាង និយាយថា សង្គម ផ្តោត តែ លើ របៀប ដែល ស្ត្រី ស្លៀកពាក់ ដោយ មិនបាន ជំរុញឱ្យមាន ដំណោះស្រាយ ផ្សេង សោះ ដូចជា បង្រៀន បុរសៗ អំពី តម្លៃសង្គម និង គោរព សិទ្ធិ ស្ត្រី ។ ល ៕ ដោយ៖ កញ្ញាដាលីស

 

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ