​ដុតបំផ្លាញ​មជ្ឈមណ្ឌល​ពិនិត្យរ​កកូ​វីដ​១៩ ដោយសារ​វា​ស្ថិតនៅ​ជិត​នឹង​ផ្ទះ​របស់​ប្រជាជន​ពេក

564
ចែករម្លែក

​ក្រុមអ្នកតវ៉ា​នៅ​ប្រទេស​កូត​ឌី​វ័រ បាន​ដុត​បំផ្លាញ​មជ្ឈមណ្ឌល​សុខភាព​មួយ​កន្លែង​ដែល​ត្រូវបាន​សាងសង់​ឡើង​ដើម្បី​ធ្វើតេស្តិ៍​រក​ជំងឺ​ឆ្លងកូវី​ដ​១៩​។​

​ក្រុម​អ្នកស្រុក​បាន​និយាយថា អគារ​សុខភាព​នេះ ដែល​ត្រូវបាន​កសាង​នៅ​ទីក្រុង​អាប៊ី​ចាន់ គឺ​ស្ថិតនៅ​ជិត​ផ្ទះ​របស់​ប្រជាជន​ពេក ។​

​វីដេអូ​នៅលើ​បណ្តាញ​សង្គម​បង្ហាញ​ក្រុមអ្នកតវ៉ា បាន​វាយ​និង​ដុត​បំផ្លាញ​ដោយ​មាន​ផ្សែងខ្មៅ​ហុយ​ជាច្រើន ខណៈ​ដែល​មនុស្ស​មួយចំនួនទៀត ចោល​ដុំថ្ម​លើ​រថយន្ត​នៅ​ទីនោះ​។​

​ក្រសួង​សុខាភិបាល​នេះ​បាន​និយាយថា​អគារ​នេះ​មិនទាន់​បាន​ព្យាបាល​អ្នកជំងឺ​កូវី​ដ​ណា​ម្នាក់​នៅឡើយ​ទេ ហើយ​វា​ជា​មជ្ឈមណ្ឌល​ធ្វើតេស្តិ៍​ពិសោធន៍​លើកដំបូង​។​

​ប្រទេស​កូត​ឌី​វ័រ ក៏​ដូចជា​ប្រទេស​អាហ្វ្រិក​ផ្សេង​ទៀត​ផង​ដែរ ករណី​ឆ្លង​វីរុស​ដែល​ត្រូវ​បាន​បញ្ជាក់​គឺមាន​ចំនួន​ឆ្លង​តិចតួច ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី​ប្រទេស​នេះ បាន​បិទ​ទីក្រុង​អាប៊ី​ចាន់ និង​ដាក់​បន្ថែម​​បម្រាម​គោចរ​នៅ​ទូទាំង​ប្រទេស​នេះ ។ ក្រុម​មន្ត្រី​សុខាភិបាល​ជំរុញ​ប្រជាជន​ឱ្យ​ពាក់​ម៉ាស់​ដើម្បី​កាត់បន្ថយ​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ​។​

​នៅ​អាហ្វ្រិក គិត​រហូត​ដល់​ពេល​នេះ មាន​ករណី​ឆ្លង​វីរុស​ចំនួន​៩.៨៦៧​នាក់ និង​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន​៤៨២​នាក់ ហើយ​មនុស្ស​ចំនួន​៩៤៧​នាក់​បន្ថែមទៀត បាន​ជាសះស្បើយ​៕​ប្រែ​សម្រួល​៖​សុខា​/sn

មជ្ឈមណ្ឌល​សុខភាព​ដែល​ត្រូវបាន​កសាងឡើង​នៅ​រដ្ឋធានី​នៃ​ប្រទេស​នេះ ត្រូវបាន​បំផ្លាញ​ដោយ​ក្រុមអ្នកតវ៉ា​ច្រើន​នាក់ ដោយសារ​វា​ស្ថិតនៅ​ជិត​នឹង​ផ្ទះ​របស់​ប្រជាជន​ពេក​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ