ថ្នាំប្រឆាំងវីរុសរបស់អាម៉េរិកផ្តល់ក្តីសង្ឃឹមសម្រាប់របកគំហើញដ៏ធំក្នុងការស្វែងរកវិធីព្យាបាលកូវីដ១៩

288
ចែករម្លែក

ថ្នាំប្រឆាំងវីរុស ដែលប្រើដើម្បីព្យាបាលជំងឺអេបូឡា បានបង្ហាញសញ្ញាវិជ្ជមានគួរជាទីរំពឹងក្នុងការសាកល្បងព្យាបាលអ្នកជំងឺកូវីដ១៩ ដោយនាំមកនូវក្តីសង្ឃឹមដល់អ្នកដែលរងគ្រោះដោយវីរុសដ៏សាហាវនេះ។

ថ្នាំ ដែលកំពុងចោទជាសំណួរនេះមានឈ្មោះថា Remdesvir និង ត្រូវបានផលិតដោយក្រុមហ៊ុន Gilead Sciences នៅកាលីហ្វ័រញ៉ា។ ថ្នាំនេះនាំឱ្យវិទ្យាស្ថានសុខភាពជាតិអាម៉េរិក (NIH) មានការចាប់អារម្មណ៍ជាខ្លាំងរហូតដល់ថ្នាក់ប្រកាសថានឹងពង្រីកការសាកល្បងរបស់ខ្លួន ដែលស្ទើរតែឈានដល់គោលដៅអ្នកជំងឺដែលបានកំណត់ចំនួន ៤៤០ នាក់។ ថ្នាំ Remdesvir ត្រូវបានប្រើក្នុងពេលកន្លងទៅដើម្បីព្យាបាលអ្នកជំងឺដែលទទួលរងពីជំងឺផ្សេងៗទាក់ទងនឹងវីរុសកូរ៉ូណាដទៃទៀត ដូចជា ជំងឺសា និង ជំងឺមឺស។

ថ្នាំនេះត្រូវបានប្រើដើម្បីព្យាបាលជនជាតិអាម៉េរិកដំបូងគេ ដែលឆ្លងកូវីដ១៩ បន្ទាប់ពីគាត់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារជំងឺរលាកសួត។

វេជ្ជបណ្ឌិត ជេក ស៊ីង អ្នកឯកទេសខាងជំងឺទូទៅនៅរដ្ឋម៉ាសសាឈូសេត បានធ្លាក់ខ្លួនឈឺដោយសារជំងឺកូវីដ១៩ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។

គាត់បារម្ភខ្លាចបាត់បង់ជីវិតបន្ទាប់ពីបានឃើញកាំរស្មីអ៊ិចបង្ហាញសួតដែលមានជំងឺរបស់គាត់ ដែលក្រោយមកគាត់ត្រូវបានគេផ្តល់ឱកាសឱ្យចូលរួមក្នុងការសាកល្បងថ្នាំប្រឆាំងមេរោគនេះតែម្តង។

វេជ្ជបណ្ឌិតស៊ីងនិយាយថា គាត់មិនដែលនឹកឃើញដល់ពាក្យ “បដិសេធ” នោះទេ ហើយគាត់ត្រូវបានបញ្ចូលឈ្មោះទៅក្នុងការសាកល្បងព្យាបាលរួមជាមួយមនុស្ស ៣០ នាក់ផ្សេងទៀតដោយសហសេវិកម្នាក់របស់គាត់ គឺ វេជ្ជបណ្ឌិត លីបប៊ី ហូម៉ាន់។

តាំងពីពេលនោះមក គាត់បានជាសះស្បើយទាំងស្រុងពីជំងឺកូវីដ១៩ និងបានត្រឡប់ទៅផ្ទះវិញដើម្បីបន្តការងាររបស់គាត់។

ថ្នាំនេះកំពុងសាកល្បងព្យាបាលបន្ថែមទៀត ហើយឆាប់ៗនេះអាចនឹងទទួលបានការយល់ព្រមសម្រាប់ប្រើជាសាធារណៈ៕ ដោយ៖ កញ្ញាដាលីស

ថ្នាំ Remdesvir កំពុងផ្តល់ក្តីសង្ឃឹមខ្ពស់ដល់អ្នកជំងឺកូរ៉ូណា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ