អភិបាលស្រុក​ត្បែងមានជ័យ​រង​ការ​ចោទថា​ជា​អ្នក​នៅ​ពីក្រោយ​កូនប្រុស​ក្នុងការ​ឈូស​រំលាយ​ភ្នំ​

346
ចែករម្លែក

ដោយ​៖​ភ្នំ​ដែក​/​ខេត្តព្រះវិហារ​៖​ភ្នំ​ក្រាំង​ដូង​ដែល​ស្ថិតនៅ​ភូមិ​ក្រាំង​ដូង​ឃុំ​ព្រះ​ឃ្លាំង​ស្រុក​ត្បែងមានជ័យ​បច្ចុប្បន្ន​ត្រូវបាន​លោក​សាយ​សុភា​ត្រូវជា​កូនប្រុស​លោក​នុត​សុភ័ណ​អភិបាលស្រុក​ត្បែងមានជ័យ​បាន​យក​គ្រឿងចក្រ​ឈូសឆាយ​ស្ទើ​គ្មាន​សល់​ឱ្យ​រាបស្មើ​ដើម្បី​យក​ធ្វើ​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​។​

​មហាជន​បាន​សំដែង​ការហួសចិត្ត​ថា​ភ្នំ​ក្រាំង​ដូង​នេះ​គឺជា​ភ្នំ​បូរាណ​ពី​ដូនតា​មក​ម្លេះ​មិន​នឹកស្មាន​ដល់ពេលនេះ​អាជ្ញាធរ​មិន​ជួយ​អភិរក្ស​បែ​ជាមាន​គំនិត​ឃុបឃិត​លេប​ត្របាក់​យក​ភ្នំ​ដែលជា​សម្បត្តិ​រដ្ឋ​សាធារណៈ​មក​ធ្វើ​មាន​ធ្វើបាន​ខ្លួនឯង​អីចឹង​ទៅវិញ​។​ប្រភព​បន្តថា​សកម្មភាព​រំលាយ​ភ្នំ​ដ៏​មហិមា​ទាំង​ភ្នែក​ស្រស់​នៅមុខ​មហាជន​និង​ព័ទ្ធរបង​យកបែប​នេះ​បើ​មិនមាន​ភ្លើង​ខៀវ​ពី​អាជ្ញាធរ​តើ​អ្នកណា​ហ៊ាន​ធ្វើ​?

​ពលរដ្ឋ​រង់ចាំ​មើល​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​មាន​ចំណាត់ការ​បែបណា​?​ជុំវិញ​ករណី​ខាងលើ​លោក​នុត​សុ​ភ័​ណ្ឌ​អភិបាលស្រុក​ត្បែងមានជ័យ​នៅ​ព្រឹក​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០២០​នេះ​លោក​សុំ​មិន​ធ្វើការ​បកស្រាយ​ទេ​ក្នុង​បញ្ហា​នេះ​ដោយ​លោ​កថា​ចាំ​លោក​ទៅ​ជួប​អភិបាលខេត្ត​សិន​។​

​គួ​រំលឹកថា​កាលពី​ថ្ងៃ​៣​ខែមេសា​ឆ្នាំ​២០២០​នាពេល​កន្លងទៅ​កម្លាំង​PM​ខេត្តព្រះវិហារ​បាន​ចុះ​ឃាត់​គ្រឿងចក្រ​ចំនួន​៥​គ្រឿង​(​អេះ​ស្កា​វ​ទ័​រ​)​ដែល​កំពុង​ឈូស​រំលាយ​ភ្នំ​ខាងលើ​មក​រក្សាទុក​នៅ​បញ្ជាការ​កងរ​រាជ​វុ​ធ​ហត្ថ​ខេត្ត​រង់ចាំ​ការដោះស្រាយ​៕S/​