​អាជ្ញាធរខេត្ត​បញ្ឈប់​អាជីវកម្ម​បូម​ខ្សាច់​នៅ​ស្រុក​កងមាស​ក្រោយពី​មានការ​បាក់​ច្រាំងទន្លេ​

1105
ចែករម្លែក

​ដោយ​: គង់​ហេង​/​កំពង់ចាម​: អាជ្ញាធរខេត្ត​កំពង់ចាម​បា​នស​ម្រ​ច​បញ្ឈប់​ជា​បណ្តោះអាសន្ន​នូវ សកម្មភាព​អាជីវកម្ម​បូម​ខ្សាច់​មួយកន្លែង ក្រោយពី​មានការ​បាក់​ច្រាំងទន្លេ​មេគង្គ​ប្រវែង​ជាង​៣០០​ម៉ែត្រ​នៅ​ភូមិ​ពង្រ​ឃុំ​រកា​គយ​ស្រុក​កងមាស​ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​បើក​ស៊ើបអង្កេត​ជុំវិញ​គ្រោះមហន្តរាយ​មួយ​នេះ​។​

​លោក ម៉ៅ សារឿន មេឃុំ​រកា​គយ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២៧ មីនា​ថា ការបញ្ឈប់​អាជីវកម្ម​បូម​ខ្សាច់​របស់​ម្ចាស់​ឈ្មោះ ម៉េង ហ៊ាង នៅលើ​ផ្ទៃ​ទឹក​ប្រហែល​២០​ហិកតា​នៅ​ចំណុច​ខាងលើនេះ​គឺធ្វើឡើង​បន្ទាប់ពី​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​បាន​បាន​ដឹកនាំ​មន្ត្រី​ចុះមក​ពិនិត្យ​ផ្ទាល់​ដល់​កន្លែង​ច្រាំង​បាក់​កាលពី​ថ្ងៃទី ២៦ ខែមីនា ឆ្នាំ​២០១៨​កន្លងទៅ​។​
​ ​
​លោក​មេឃុំ​បាន​ឲ្យ​ដឹង​ទៀតថា មកដល់​ថ្ងៃទី ២៧ មីនា​នេះ​កន្លែង​ច្រាំង​បាក់​នោះ គឺមាន​ចម្ងាយ​ឆ្ងាយ​ជាង ៣៥០ ម៉ែត្រ និង​ចូលដល់​ដី​ដំណាំ​ប្រជាពលរដ្ឋ​ជម្រៅ​ជា​មធ្យម​៣៤​ម៉ែត្រ​។​ប៉ុន្តែ​នៅ​ប្រមាណ​ជាង​៣០០​ម៉ែត្រ​ទៀត​ទើប​ដល់​លំនៅស្ថាន​ផ្ទះ​ប្រជាពលរដ្ឋ​ភូមិ​ពង្រ ដែល​ប្រជាពលរដ្ឋ​សរុប​ចំនួន ១៥៤ គ្រួសារ​។​

​លោក​មេឃុំ​បាន​បន្តថា​ខណ​:​នេះ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការបាក់​ច្រាំងទន្លេ​នេះ​ទេ​។​ដូច្នេះ​ដើម្បី​បើកផ្លូវ​ឲ្យ​មន្ត្រី​ធនធានទឹក និង​ឧតុនិយម មន្ត្រី​បរិស្ថាន និង​មន្ត្រី​រ៉ែ និង​ថាមពល សហការ​ស៊ើបអង្កេតរ​ក​មូលហេតុ​នោះ គឺ​លោក គួច ចំរើន ស្នើ​ឲ្យ​ម្ចាស់​បូម​ខ្សាច់​នៅ​ស្រប​ច្រាំងទន្លេ​បាក់​នេះ​ផ្អាក​ជា​បណ្តោះអាសន្ន​មួយរយ​: រង់ចាំ​លទ្ធផល​នៃ​ការស៊ើបអង្កេត​សិន​៕S/

​អាជ្ញាធរខេត្ត​បញ្ឈប់​អាជីវកម្ម​បូម​ខ្សាច់​នៅ​ស្រុក​កងមាស​ក្រោយពី​មានការ​បាក់​ច្រាំងទន្លេ​

​ ​
​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម