អភិបាលខេត្តស្ទឹងត្រែងជួបសាកសួរសុខទុក្ខ កងវរសេនាតូចនគរបាលការពារព្រំដែនគោក ចំនួនពីរ

212
ចែករម្លែក
អភិបាលខេត្តស្ទឹងត្រែងជួបសាកសួរសុខទុក្ខ កងវរសេនាតូចនគរបាលការពារព្រំដែនគោក ចំនួនពីរ

ដោយ:សុខុម/ស្ទឹងត្រែង ៖ លោក ម៉ុម សារឿនអភិបាលខេត្តស្ទឹងត្រែង និង លោកឈាង ឡាក់ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញសំណេះសំណាល និង សាកសួរសុខទុក្ខ ដល់កងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ នៅចំណុច កោះឬស្សី និង វរសេនាតូច លេខ១០១ នៅចំណុច កោះទន្សាយ ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ឡាវ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

   ឱកាសនោះម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ក៏បាននាំមកនូវការបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី និង សម្ដេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំង សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលតែងតែគិតគូយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់កងកម្លាំងដែលឈរជើងនៅជួរមុខ និងបានកោតសរសើរចំពោះគំរូវីរៈភាពរបស់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញកាតព្វកិច្ចបំរើជាតិមាតុភូមិប្រកបដោយទំនួល ខុសត្រូវខ្ពស់ ចំពោះការការពារបូរណៈភាពទឹកដីនៅតាមបន្ទាត់ព្រំដែនជាប់នឹងប្រទេសជិតខាង។

  លោក ម៉ុម សារឿន បានរំលឹកដល់ កងកម្លាំង ទាំងអស់ត្រូវតែ រក្សាអនាម័យជានិច្ច និងស្តាប់ការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ ប្រយុទ្ធជាមួយ វីរុស កូរ៉ូណា ឬជំងឺផ្លូវដង្ហើម កូវិដ ១៩ ( COVID-19 )ដែលកំពុងរីករាលដាល ជា សកល នៅបណ្ដាលប្រទេសជាច្រើន ហើយប្រទេសកម្ពុជាក៏កំពុងទទួលរងគ្រោះនូវជំងឺដ៏កាចសាហាវ មួយនេះផងដែរ។

 បន្ទាប់មកលោក ម៉ុម សារឿន អភិបាលខេត្ត បានសំណូមពរដល់កងកម្លាំង កងវីរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០១ និង វីរៈសេនាតូច លេខ១០១ ដែលកំពុងឈរជើង នៅតាមបន្ទាត់ព្រំដែន កម្ពុជា_ឡាវ ទាំងអស់ ត្រូវតែបន្តបង្កើនកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យនិងសាមគ្គី ភាពល្អ ជាមួយប្រទេស ដែលនៅជិតខាង ដើម្បីឲ្យព្រំដែនយើងទាំងអស់ ក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ ក្រោមការដឹកនាំ ប្រកប ដោយកិត្តិបណ្ឌិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ 

   ជាចុងក្រោយលោកអភិបាលខេត្ត ក៏បានយកនូវអំណោយរបស់សមេ្តចតេជោ ជាគ្រឿងឧបភោគបរិភោគ មកផ្តល់ជូនកងវីរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០១នៅចំណុច កោះឬស្សី រួមមាន អង្គរ ៥០០ គីឡូក្រាម .មីជាតិ ៦ កេសធំ . ត្រីខកំប៉ុង ៦ កេស . ទឹកស៊ីអីុវ ៦ កេស .ទឹកត្រី ៦កេស .ក្រម៉ា ៣០ . សាប៊ូ ៦ ឡូ .និងថវិកា ១ លានរៀល . និង ផ្តល់ជូនវីរៈសេនាតូច លេខ១០១ នៅចំណុច កោះទន្សាយ រួមមាន . អង្គរ ០៤តោន . មីជាតិ ២៦ កេសធំ.ត្រីខកំប៉ុង ២៦ កេស .ទឹកស៊ីអុីវ ២៦ កេស .ទឹកត្រី ២៦ កេស .ក្រម៉ា ៣២៦ .សាប៊ូ ៥០ ឡូ . និងថវិកា ៥ លានរៀល ៕

ទីតាំងផ្សាយពាណិជ្ជកម្ម