ចិន រាប់ម៉ឺន​នាក់​សម្រុក​ទៅលេង​ឧទ្យាន​ជាតិ ពេល​ការ​រឹតបន្តឹង​ការដើរ​ហើរ​ធូរស្រាល​

306
ចែករម្លែក

ខណៈ​ពិភពលោក​កំពុង​ចាត់វិធានការ​តឹងរ៉ឹង​ឱ្យ​ពលរដ្ឋ​រក្សា​គម្លាត​សុវត្ថិភាព​ឆ្ងាយ​ពីគ្នា​យ៉ាងតិច ២ ម៉ែត្រ និង​ចៀសវាង​ការជួបជុំ​មនុស្ស​ច្រើន​នៅ ទីសាធារណៈ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល វីរុស​ផ្លូវដង្ហើម​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ ស្រាប់តែ​ពលរដ្ឋ​ចិន យ៉ាងច្រើន​កុះករ​សម្រុក​ទៅ លេង​ឧទ្យាន​ជាតិចិន មួយកន្លែង​ភ្លូកទឹកភ្លូកដី​គួរឱ្យភ្ញាក់ផ្អើល​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ នៅពេល​មន្ត្រី​បើក​ឱ្យចូល​កម្សាន្ត​ដោយ​ឥតគិតថ្លៃ ក្រោយ​ការ​រឹតបន្តឹង​ការដើរ​ហើរ​ត្រូវបាន បន្ធូរបន្ថយ​។​

​យោងតាម​សេចក្ដីរាយការណ៍​ឱ្យដឹងថា ទេសចរ​ចិន រហូតដល់​ទៅ ២០.០០០ នាក់​បាន​ទៅលេង ឧទ្យាន​ជាតិ​ហ័ង​សាន (Huangshan National Park) ស្ថិតក្នុង​ខេត្ត​អាន​ហួយ (Anhui) ដោយ​អ្នកខ្លះ ពាក់​ម៉ាស់ ហើយ​អ្នក​ខ្លះទៀត​មិន​ពាក់​អ្វី​ទាំងអស់​។​

​ឧទ្យាន​ជាតិ​ខាងលើ​ដែល​ទើប​បើក​ឡើងវិញ ក្រោយពី​បិទ​កាលពី​ថ្ងៃទី​២៥ ខែមករា បានអនុញ្ញាត ឱ្យចូល​ទស្សនា​ដោយ​ឥតគិតថ្លៃ​ដើម្បី​ទាក់ទាញ​ទេសចរ​។

​សូមបញ្ជាក់ថា ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ មន្ត្រី​បានអនុញ្ញាត​ឱ្យចូល​ទស្ស​នា​ដោយ ឥតគិតថ្លៃ​នៅ​តំបន់​ទេសចរណ៍ ៣១ កន្លែង​ក្នុង​ខេត្ត​អាន​ហួយ ចាប់ពី​ថ្ងៃទី​០១ មេសា រហូតដល់ ថ្ងៃទី​១៤ ខែមេសា​។ ហើយ​ទេសចរ​ត្រូវ​ឆ្លងកាត់​ការ​វាស់​កម្ដៅ​ក្នុង​ខ្លួន​៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម