ក្លិប​វេស ហេម ទាក់ទង​ជាមួយ​ភ្នាក់ងារ​របស់ អា​ឡិ​ក​ស៊ី​ស សាន​ឆេស ដើម្បី​ផ្ទេរ​កីឡាករ​រូបនេះ​

201
ចែករម្លែក

ក្លិប​វេស ហេម ( West Ham) បាន​ទាក់ទង​ជាមួយ​ភ្នាក់ងារ​របស់​កីឡាករ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) ជុំវិញ​លទ្ធភាព​ផ្ទេរ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ី​លី​រូបនេះ​នៅ​រដូវក្តៅ​នេះ​។​
​ ​
​សាន​ឆេស បច្ចុប្បន្នកំពុង​លេង​ខ្ចី​ជើង​ជាមួយ​ក្លិប​អ៊ី​ន​ធ័ មី​លេន (Inter Milan) ក្រោយពី​ចាកចេញ ពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ប៉ុន្តែ​ធ្វើ​មិនសូវ​បានល្អ​ទេ​នៅ​ប្រទេស​អ៊ីតាលី​និង​មាន​បញ្ហា របួស​ច្រើន​។​
​ ​
​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​លេង​បាន​១៥​ប្រកួត​សម្រាប់​ក្រុម​របស់លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ដោយ​ទ​បើ​រកបាន​១​គ្រាប់ ហើយ​ក្លិប Inter Milan គ្មាន​ចេតនា​រក្សាទុក​កិ​ឡាករ រូបនេះ​ហួស​ពី​រដូវ​កាល​នេះ​ទេ​។ តាម​ព័ត៌មាន​ថា ក្លិប Inter Milan មិន​ពិចារណា​ទិញ សាន​ឆេស ពី​យូ​ណាយ​ធី​ត​ផ្តាច់​នោះទេ ដោយសារតែ​ប្រាក់​ឈ្នួល​១០,៦​លាន​ផោន​ក្នុង​មួយឆ្នាំ​។​
​ ​
​ស្របពេល​យូ​ណាយ​ធី​ត​ក៏​មិន​ចង់​រក្សាទុក​ផងដែរ​នោះ សាន​ឆេស អាច​នឹងធ្វើ​ដំណើរ​ទៅរក​ក្លឹប ថ្មី​នៅពេលណា​ទីផ្សារ​ទិញដូរ​កីឡាករ​បើកទ្វារ​។ តាម​សេចក្តីរាយការណ៍​ថា ក្លិប West Ham បាន​ទាក់ទង​ទៅ​លោក ហ្វឺ​ណាន​ដូ ហ្វេ​លី​ស​វី​ច (Fernando Felicevich) ភ្នាក់ងារ​របស់ សាន​ឆេស ដើម្បី​សួរនាំ​ពី​លទ្ធភាព​ផ្ទេរ​។​
​ ​
​ទោះបីជា​យ៉ាងណា សាន​ឆេស មាន​ប្រាក់​ឈ្នួល​៤០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​នៅ​ក្លឹប យូ​ណាយ​ធី​ត ហើយ​ក្លិប West Ham មិន​ទំនងជា​អាចឆ្លើយតប​នឹង​ប្រាក់​ឈ្នួល​នេះ​ទេ មាន ន័យ​ថា លុះត្រា​កីឡាករ​រូបនេះ​យល់ព្រម​ទទួលយក​ការកាត់បន្ថយ​ប្រាក់​ឈ្នួល​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez)