ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​គ្រោង​ពិន័យ​ប្រាក់ ខាយ វ៉ក​ឃ័​រ ច្រើនសន្ធឹក​សន្ធាប់​បន្ទា​ប់​ពី​ល្មើស​លក្ខខណ្ឌ​ដាក់ ខ្លួន​ដាច់ដោយឡែក​

183
ចែករម្លែក

ខាយ វ៉ក​ឃ័​រ (Kyle Walker) កំពុង​ប្រឈម​នឹង​ការពិន័យ​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់​ពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី បន្ទាប់ពី​ក្លាយជា​កីឡាករ​ថ្មី​បំផុត​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ដែល​រំលោភ​ការណែនាំ​នៅ ដាច់ដោយឡែក​ពី​គេ​។​
​ ​
​ខ្សែការពារ​រូបនេះ​បាន​សូម​អភ័យទោស​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​រៀបចំ​ពិធីជប់លៀង​បែប​សិច ស៊ី​ជាមួយ​ស្ត្រី​កំដរ​ពីរ​នាក់​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​។ មាន​ព័ត៌មាន​ថា ស្ត្រី​ទាំងពីរ​នេះ​ទទួល បាន​ប្រាក់​ឈ្នួល ២.២០០​ផោន​ដោយ​ត្រូវបាន​អញ្ជើញ​ទៅ​គេហដ្ឋាន​របស់ ខាយ វ៉ក​ឃ័​រ​។​
​ ​
​កាលពី​សប្តាហ៍​មុន ជែក ហ្គ្រី​លី​ស (Jack Grealish) បាន​រំលោភ​លើ​ការណែនាំ​របស់​រដ្ឋាភិបាល ហើយ​ត្រូវបាន​ក្លិប​អា​ស្តុ​ន វីឡា វិន័យ​ប្រាក់ បន្ទាប់ពី​ចូលរួម​ពិធីជប់លៀង​នៅ​គេហដ្ឋាន​របស់ មិត្ត​រួម​ក្រុម ហើយ​ប្រាក់​ពិន័យ​នេះ​នឹង​ផ្តល់​ជូនទៅ​មូលនិធិ​សប្បុរ​ធម៌​។​
​ ​
​ស៊ី​ធី​បាន​ចាត់វិធានការ​លើ​ឥរិយាបថ​រឹងរូស​របស់ វ៉ក​ឃ័​រ ដែល​តាម​ចោទថា​បានកើត​មានតែ ប៉ុន្មាន​ម៉ោង​មុនពេល​កីឡាករ​រូបនេះ​សូម​អភ័យទោស​ជា​សាធារណៈ​។ វ៉ក​ឃ័​រ វ័យ​២៩​ឆ្នាំ បាន​និយាយថា “​ខ្ញុំ​ចង់យក​ឱកាស​នេះ ធ្វើការ​សូម​អភ័យទោស​ចំពោះ​សកម្មភាព​ដែល​ខ្ញុំ​បាន ធ្វើ​កាល ពី​សប្តាហ៍​មុន​។ ខ្ញុំ​យល់ថា ក្នុងនាម​ជា​កីឡាករ​ម្នាក់​គួរ​មានការ​ទទួលខុសត្រូវ និង​ធ្វើ ជា​គំរូ​ល្អ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ខាយ វ៉ក​ឃ័​រ (Kyle Walker)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ