អ្នក​ម្តាយ ញ៉ាំ​អាហារ​៣​នេះ​ក្នុងពេល​មាន​ផ្ទៃពោះ ស្បែ​កកូន​នឹង​ស​ស្អាត​ខ្លាំង​

216
ចែករម្លែក

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អ្នក​ម្តាយ​គួរតែ​ពិសារ​ក្នុងពេល​ពរ​ពោះ ទើប​កូន​កើត​ចេញមក​មាន​ស្បែក​ស្អាត​។ តើ​មាន​អ្វី​ខ្លះទៅ​?

​អ្នក​ម្តាយ​អាច​ពិសារ​ប៉េងប៉ោះ​តូចៗ​បាន ព្រោះ​ក្នុង​ប៉េងប៉ោះ​មាន​ផ្ទុក​សារធាតុ​ដែល​ធ្វើ​ឲ្យ​ស្បែក ប្រែជា​ម៉ត់​រលោង​។ ចំពោះ​អ្នក​ម្តាយ​ដែល​តែងតែ​បរិភោគ​ប៉េងប៉ោះ​តូចៗ​នេះ នឹងមិន​ងាយ ខ្មៅ​ឡើយ​ក្រោយ​ត្រូវ​កម្តៅថ្ងៃ​។ ជាពិសេស កូន​កើត​ចេញមក​នឹងមាន​ស្បែ​កស ម៉ត់​រលោង ហើយ​ភ្លឺ​តែម្តង​។​

​អ្នក​ម្តាយ​ក៏​គួរតែ​បរិភោគ​ផ្លែ​គី​វី​ផងដែរ ព្រោះ​ក្នុងនោះ​មាន​ផ្ទុក​វីតាមីន​សេ ដោយ​អាចជួយ​កាត់ បន្ថយ​ស្នាម​អ៊ុច​ខ្មៅ​លើ​ស្បែក​។ ផ្លែ​គី​វី​នេះ​មិន​ត្រឹមតែ​ល្អ​ចំពោះ​ស្បែក​អ្នក​ម្តាយ ថែមទាំង​ជួយ ធ្វើ​ឲ្យ​ស្បែ​កកូន​ស្អាត​ខ្លាំង​ផងដែរ​ក្រោយ​ពេលដែល​កើតចេញ​មក​។​

​អ្នក​ម្តាយ​ក៏​គួរតែ​ញ៉ាំ​ផ្កា​ខាត់ណា​ពណ៌​ខៀវ​ផងដែរ ព្រោះ​ក្នុងនោះ​មាន​ផ្ទុក​វីតាមីន​A និង​វីតាមីន​C ព្រមទាំង​សារធាតុ​ផ្សេងទៀត​ដែល​ជំនួយ​ដល់​ស្បែក​ខ្លាំង​។ ដូចនេះ កូន​នឹងមាន​ស្បែក​ស្អាត ណាស់​៕ ដោយៈ health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ