​រដ្ឋបាលខេត្ត​ព្រះវិហារ​ណែនាំ​មន្ត្រី​ត្រូវ​ចុះ​បញ្ជៀប​ព័ត៌មាន​ពី​វិធី​ការពារ​ជំងឺ​កូ​វីដ​១៩

157
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​នឹង​ផ្តល់យោបល់​នឹង​រក​គន្លឹះ​ដើម្បី​ស្វែងយល់​ក្នុង​ពិធី​បង្ការ​និង​ទប់ស្កាត់​ឱ្យបាន​នូវ​ជំងឺឆ្លង​កូ​វីដ​១៩​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​ដែល​បាន​ប្រារព្វ​ធ្វើឡើង​នៅ​សាលាខេត្ត​ព្រះវិហារ​។​

លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ថ្លែងថា​ក្នុងនាម​លោក​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វីដ​១៩​ថ្នាក់​ខេត្ត​នោះ​លោក​បាន​ណែនាំ​ដល់​មន្ត្រីក្រោមឱវាទ​រប​ស់​ខ្លួន​ឱ្យធ្វើ​យ៉ាងណា​ត្រូវ​បន្ត​ចុះ​ផ្សព្វផ្សាយ​នឹង​បញ្ជ្រៀប​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន​ដើម្បីឱ្យ​ពួកគាត់​យល់​កាន់តែច្បាស់​នូវ​ពិធី​សាស្ត្រ​កា​ពារ​បាន​មិនអោយ​ឆ្លង​ពី​មេរោគ​កូ​វីដ​១៩​នេះ​។​

​ជាមួយគ្នា​នោះ​លោក​ឩ​ត្ត​ម​សេនី​យ៏​ទោ​សួស​សុខ​ដា​រ៉ា​ស្នងកា​នគរបាល​ខេត្តព្រះវិហារ​ក៏បាន​លើកឡើង​ក្នុង​អង្គ​ពិភាក្សា​នោះ​ដោយបាន​ថ្លែងអំណរគុណ​អាជ្ញាធរ​ភូមិ​ឃុំ​នឹង​ស្រុក​ដែល​មួយរយៈ​កន្លងមក​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តព្រះវិហារ​មួយ​រយៈកាល​កន្លងមក​។​លោកស្នងកា​ក៏បាន​ប្រកាស​ផ្តល់​អាវ​សម្រាប់​ការពារ​ជំងឺ​កូ​វីដ​១៩៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម