វ័ន ម៉ា​តា ជឿជាក់ថា ការប្រកួត​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នឹងធ្វើ​នៅក្រៅ​ប្រទេស

174
ចែករម្លែក

កីឡាករ វ័ន ម៉ា​តា (Juan Mata) ជឿថា​ការប្រកួត​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នឹងធ្វើ​នៅក្រៅ ប្រទេស ហើយ​នៅ​រង់ចាំតែ​ពេលវេលា​សមស្រប​តែប៉ុណ្ណោះ​។​
​ ​
​បើទោះបីជា​បច្ចុប្បន្ន​ផែនការ​ប្រកួត​លើក​ទី​៣៩ ត្រូវបាន​ផ្អាក ប៉ុន្តែ​ខ្សែបម្រើ​របស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រូបនេះ​ជឿថា ការប្រកួត​ក្របខ័ណ្ឌ​កំពូល​នៅ​បរទេស​នឹង​កើតមាន​ក្នុងពេល​ឆាប់ៗ នេះ​។​
​ ​
​ស្របពេល​សកម្មភាព​កីឡាករ​ដូចជា NFL បានរៀបចំ​ការប្រកួត​នៅក្រៅ​សហរដ្ឋអាមេរិក រួចហើយនោះ ម៉ា​តា ទទួលស្គាល់ថា វា​ច្បាស់​ណាស់​ថា តម្រូវការ​ផ្នែក​ពាណិជ្ជកម្ម​និង​ហិរញ្ញវត្ថុ នឹង​បង្ខំ​ឲ្យ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​រៀបចំ​ការប្រកួត​នៅក្រៅ​ប្រទេស​។​
​ ​
​ម៉ា​តា បាន​និយាយថា “​ខ្ញុំ​គិតថា នេះ​គឺជា​អ្វីដែល​អាច​នឹង​កើតឡើង​។ យើង​មើលឃើញ​ខុស ពីនេះ​។ យើង​មើលឃើញ​សកម្មភាព​កីឡាករ​ខ្លះ​លេង​នៅក្រៅ​ប្រទេស​ហើយ​ពួកគេ​នៅមាន ការប្រកួត​នៅឡើយ​”​។​
​ ​
​ម៉ា​តា បន្តថា “​ខ្ញុំ​មិនដឹង​ទេ​ថា តើ​វា​នឹង​កើតឡើង​ឬ​យ៉ាងណា ពីព្រោះ​សកម្មភាព​ប្រកួត​ខ្លះ​នៅ តែ​បន្ត ដូច្នេះ​វា​ប្រហែលជា​កើតឡើង​ក្នុងពេល​ឆាប់ៗ​នេះ​”​។​

​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ ដែល​នៅសល់​កិច្ចសន្យា​ជាង​ពីរ​ឆ្នាំ​ទៀត​ជាមួយ​យូ​ណាយ​ធី​ត​បារម្ភ ពី​សម្ភាព​នៃ​វិស័យ​បាល់ទាត់​បច្ចុប្បន្ន​នឹង​នាំមក​នូវ​ការសម្របសម្រួល​មួយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ វ័ន ម៉ា​តា (Juan Mata)