លោក ចូ​សេ ម៉ូ​រី​ញ៉ូ និង​កីឡាករ​ក្លិប​ស្ពឺរ​បំពាន​បម្រាម​របស់​រដ្ឋា​ភិ​បាល​ដោយ​ចេញ​ហាត់ប្រាណ តាម​ទីសាធារណៈ​

215
ចែករម្លែក

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) និង​កីឡាករ​របស់​ក្លិប​តូ​តិ​ន​ហេម​( Tottenham) ត្រូវបាន ព្រមាន​ឲ្យ​គោរព​វិធាន​ការរក្សា​គម្លាត បន្ទាប់ពី​អ្នកចាត់ការ​រូបនេះ​ទំនងជា​ចេញ​ហាត់ប្រាណ នៅ​ទីសាធារណៈ​កាលពី​ថ្ងៃ​អង្គារ បើទោះបីជា​ប្រទេស​នេះ​ស្ថិត​នៅក្រោយ​ច្បាប់​ដ៏​តឹងរ៉ឹង ក៏ដោយ​។​
​ ​
​វីដេអូ​មួយ​បាន​បែកធ្លាយ ដែល​ក្នុងនោះ គេ​ឃើញ​កីឡាករ ដា​វីន​សិន សាន​ឆេស (Davinson Sanchez) និង រ៉ា​យ​អាន់ សេ​សេ​ញ៉ុ​ង (Ryan Sessegnon) ទំនងជា​រត់​តិចៗ​ជាមួយគ្នា​នៅ​ទីក្រុង ឡុង​ដ៍ ខន​:​ប្រទេស​នេះ​ហាមឃាត់​ការធ្វើ​បែបនេះ​អំឡុងពេល​មាន​ការរីក​រាលដាល​វីរុស​កូ​រ៉ូ​ណា​។
​ ​
​គេ​ជឿថា កីឡាករ​ទាំងពីរ​ត្រូវបាន​អ្នកដំណើរ​ថត​បាន ស្របពេល​រូបភាព​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ កីឡាករ អឹ​ន​ដុម​បេ​ឡេ (Ndombele) និង សឺ​ជ អូ​រី​យ៉េ (Serge Aurier) ក៏ត្រូវ​បាន​គេ​មើលឃើញ​រត់ ជាមួយ​មិត្តភក្តិ​នៅក្នុង​វីដេអូ​ដាច់ដោយឡែក​មួយទៀត​។​
​ ​
​ក្រោយមក​គេ​ឃើញ​មុខ​លោក ម៉ូ​រី​ញ៉ូ ដែល​ប្រើ​ឈុត Spurs ពិនិត្យមើល​សកម្មភាព​ហ្វឹកហាត់ របស់ អឹ​ន​ដុម​បេ​ឡេ ។​
​ ​
​រដ្ឋាភិបាល​បាន​អនុវត្ត​បម្រាម​តឹងរ៉ឹង​កាលពី​ខែ​មុន​ដែល​ម្នាក់ៗ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញ​ហាត់ ប្រាណ​មួយដង​ក្នុង​មួយថ្ងៃ ប៉ុន្តែ​ត្រូវធ្វើ​តែម្នាក់ឯង​ឬ​ជាមួយ​សមាជិក​ក្នុងផ្ទះ​តែ​ម្នាក់​ប៉ុណ្ណោះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) និង​កីឡាករ​របស់​ក្លឹប Tottenham

ទីតាំងផ្សាយពាណិជ្ជកម្ម