បាក់ស្ពានប្រវែង ២៦០ ម៉ែត្រនៅអ៊ីតាលី របួសស្រាល២នាក់

222
ចែករម្លែក

អ្នកបើករថយន្តដឹកទំនិញពីរនាក់បានរួចផុតពីការរងរបួសធ្ងន់ធ្ងរ នៅពេលស្ពាន​ឆ្លងកាត់ទន្លេមួយនៅភាគខាងជើងប្រទេសអ៊ីតាលីបានបាក់កាលពីថ្ងៃពុធទី៨មេសា។

ស្ពានឆ្លងខេត្តជីណូអានិងផ្លរិននេះ ជាធម្មតាមានភាពមមាញឹកខ្លាំង ប៉ុន្តែមានចរាចរណ៍​តិចតួចបំផុតនៅពេលស្ពាននេះបាក់ ដោយសារតែវិធានបិទប្រទេសដើម្បី​ទប់ស្កាត់ជំងឺកូវីដ១៩។

រូបភាពពីកន្លែងកើតហេតុក្នុងទីប្រជុំជន អាលូលឡា បានបង្ហាញ រថយន្តនាំសំបុត្រ​ពណ៌ក្រហមមួយគ្រឿងទំនងកំពុងស្ថិតនៅលើកំណល់ស្ពានបាក់នោះដដែលមិនធ្លាក់ទៅណាទេ។

អ្នកបើករបស់ឡាននេះត្រូវបានបុកដោយរនាំងដែក និងដឹកទៅមន្ទីរពេទ្យ ប៉ុន្តែមិនមាន​របួសធ្ងន់ធ្ងរទេ។

យោងតាមសេចក្តីរាយការណ៍នានាបានឱ្យដឹងថា អ្នកបើកបររថយន្តទី ២ អាចបើក​រថយន្តរបស់ខ្លួនគេចផុតពីការបាក់ស្ពានដោយសុវត្ថិភាព ប៉ុន្តែទទួលរងនូវការភ័យខ្លាច​ជាខ្លាំង។

ក្រុមពន្លត់អគ្គិភ័យកំពុងពិនិត្យមើលទីតាំងកើតហេតុថាតើមាននរណាផ្សេងទៀតនៅទីនោះឬអត់៕ ដោយ៖ កញ្ញាដាលីស/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ