លោក សុវណ្ណ រិទ្ធី ត្រូវ​តុលាការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ

398
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល បានសម្រេច​ចោទប្រកាន់​លោក សុវណ្ណ រិទ្ធី អគ្គនាយក​សារព័ត៌មាន TVFB ពីបទ “​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” តាម​មាត្រា​៤៩៤​និង​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ ។​

​បើតាម​លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ នេះ ថា ពេលនេះ​សំណុំរឿង​និង​ជន​ត្រូវ​ចោទ សុវណ្ណ រិទ្ធី ត្រូវបាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​នៅ​ដំណាក់កាល​នេះ ចៅក្រម​ស៊ើបសួរនឹង​សម្រេច​ឃុំខ្លួន​ឬ​មិន​ឃុំខ្លួន លោក សុវណ្ណ រិទ្ធី ។ បទ “​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” គឺកំណត់​ការផ្តន្ទាទោស​ដាក់​ ពន្ធនាគា​រ​​ពី​៦​ខែ​ទៅ​២​ឆ្នាំ​៕ ល​/Ha