ចេញពី​ធ្វើការ​រោងចក្រ​ ជិះ​ម៉ូតូ​មក​ផ្ទះ​វិញ​ត្រូវ​រន្ទះបាញ់​ស្លាប់​២​នាក់​ប្តី​ប្រពន្ធ​

342
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: ២​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ធ្វើការ​ត្រឡប់មកផ្ទះ​វិញ ខណៈដែល​កំពុង​ធ្វើដំណើរ​នោះ​ផ្ទៃមេឃ​មាន​ពពក​ខ្មៅ និង​ធ្លាក់ភ្លៀង​កក់ខែ​លាយឡំ​នឹង​ខ្យល់​ផ្គរ​រន្ទះបាញ់​ខ្លាំងៗ​ផង ក៏​ត្រូវបាន​រន្ទះបាញ់​ស្លាប់បាត់​បង់ជីវិត​ទាំង​២​នាក់​ប្តី​ប្រពន្ធ យ៉ាង​អាណោច​អា​ធ័​ម​។ ករណីនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​ប្រាសាទ សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​យោងតាម​សមត្ថកិច្ច​បានឲ្យដឹង​ថា នៅ​មុនពេល​កើតហេតុ​នោះ មាន​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​ខ្លាំងៗ​ រន្ទះ​ផ្គរ​ផង​នោះ ស្រាប់តែ​រន្ទះបាញ់​ចំ​​ពីរ​នាក់​ប្ដី​ប្រពន្ធ ដែល​កំពុងធ្វើដំណើរ​នៅតាម​ផ្លូវ​បណ្ដាល​ឲ្យស្លាប់​ទាំង​២​នាក់​តែម្តង​។​

​ប្រភព​បាន​បន្តទៀតថា​៖​ ជន​រង​ដែល​ស្លាប់​ដោយ​រន្ទះបាញ់​នេះ ទី​១.​ឈ្មោះ​ខាន់​.​ណាក់ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រាសាទ​សង្កាត់​ប្រាសាទ​ក្រុង​បាវិត​ខេត្តស្វាយរៀង​ ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​។ ២.​ឈ្មោះ​ព្រាប សាទ ភេទ​ស្រី អាយុ ៣១​ឆ្នាំ​ត្រូវជា​ប្រពន្ធ​។​

​ប​ច្ចុប្បន្ន​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​/Ha