អ​.​ហ​. ចាប់ខ្លួន​លោក​ផ្កាយ​បួន​ក្លែងក្លាយ​ម្នាក់

321
ចែករម្លែក

ដោយ​: ឫទ្ធី​ស័ក្តិ / ភ្នំពេញ​: កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង​បាន​ចាប់ខ្លួន​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​បួន​) ក្លែងក្លាយ​ម្នាក់ នៅ​ចំណុច​ភូមិ​ល្វា​ទេ ឃុំ​ត្រាង ស្រុក​កំរៀង ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០​។

​យោងតាម​របាយការណ៍​ប៉េអឹម​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា នាយ​ឧ​ត្ត​ម​សេនីយ៍​ក្លែងក្លាយ ដែល​ចាប់ខ្លួន​ឈ្មោះ ណាំ កប ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ចំនុច​ភូមិ​ល្វា​ទេ ឃុំ​ត្រាង ស្រុក​កំរៀង ខេត្តបាត់ដំបង ពីបទ​: ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សម្លៀកបំពាក់​ជាអាទិ៍​សម្រាប់​អាជ្ញាធរ​សាធារណៈ​។

​ប្រភព​ដដែល​ឲ្យ​ដឹង​ទៀតថា វត្ថុតាង​ដកហូត​មានដូចជាៈ

  • ស​ក្ត័​ស្មា​( ផ្កាយ ៤)=១​គូ
  • ស​ក្ត័​ករ​អាវ​ប្រយុទ្ធ (​ផ្កាយ​៤) =១​គូ
  • ផ្លាកឈ្មោះ​មាន​អក្សរ : នាយ ឧ ណាំ កប​=១
  • មេដាយ ១ កំ​ប្លេ​
  • ឯកសណ្ឋាន ប្រយុទ្ធ មួយ​កំ​ប្លេ​
  • មួក មួយ​
  • ស​ញ្គា​សំគាល់​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ ១​គូ
  • ផ្លាកឈ្មោះ ព​. ហង់ សំណាង ចំនួន​១៕ ល​