សមត្ថកិច្ចបញ្ជូនជនសង្ស័យ៩នាក់ជាមុខសញ្ញាចោរប្លន់ទៅសាលាដំបូង

123
ចែករម្លែក

ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ សមត្ថកិច្ចបញ្ជូនក្រុមជនសង្ស័យ៩នាក់ជាមុខសញ្ញាចោរប្លន់ទៅសាលាដំបូងខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី៩ខែមេសាឆ្នាំ២០២០។

លោកវរ:សេនីយ៍ឯក សម សាក នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថាក្រុមជនសង្ស័យជាមុខសញ្ញាចោរប្លន់ទាំង៩នាក់នេះត្រូវបានបង្ក្រាបជាបន្តបន្ទាប់នៅចំណុចផ្សេៗគ្នា។

បង្ក្រាបលើកទី១នៅចំណុចភូមិត្បែស ឃុំវលិ៍លសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺតាមបណ្តោយផ្លូវជាតិលេខចន្លោះគីឡូម៉ែត្រលេខ៤០និង៤១និងបន្តនៅចំណុចភូមិព្រៃគុយ ឃុំត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺតាមបណ្តោយផ្លូវជាតិលេខ៥១ខាងត្បូងភោជនីដ្ឋានម្លប់ត្នោត៩៤។

សរុបឃាត់ខ្លួនមុខសញ្ញាចោរប្លន់និងអ្នកទទួលផលបានចំនួន៩នាក់រួមមាន​១.ឈ្មោះសាន សល់ ហៅង៉ោល ភេទប្រុសអាយុ២០ឆ្នាំ ២.ឈ្មោះផុន រ៉ាស៊ីន ហៅស៊ុ ភេទប្រុសអាយុ១៨ឆ្នាំទាំង២នាក់រស់នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ៣.ឈ្មោះសុខ ដា ភេទប្រសុអាយុ២៦ឆ្នាំមុខរបរកទិញលក់ម៉ូតូរស់នៅភូមិតាពរ ឃុំសំបូរស្រុកសំរោងទងខេត្តកំពង់ស្ពឺ៤.ឈ្មោះសែ សុត្រារិទ្ធ ហៅតា្រ ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិតានួន សង្កាត់កំបូល ខ័ណ្ឌកំបូល រាជធានីភ្នំពេញ។ ៥.ឈ្មោះចក់ ប្រុសតូច ហៅឡូញ ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិត្រពាំងសុក្រំឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល៦.ឈ្មោះមាន វាសនា ហៅស្នា ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិអង្គចក សង្កាត់កន្ទោក ខ័ណ្ឌកំបូលរាជធានីភ្នំពេញ៧.ឈ្មោះរុំ អ៊ុយអេះ ភេទប្រុសអាយុ១៦ឆ្នាំភូមិត្រាចទោល ឃំុបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល៨.ឈ្មោះធឿន ប៊ុនថេត ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិព្រៃសំរោង ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល ៩.ឈ្មោះ ហួត ប៉េងលី ភេទប្រុសអាយុ២០ឆ្នាំរស់ភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកបានបន្តថាជនសង្ស័យទាំង៩នាក់ខាងលើនេះ បានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនិតិវិធី៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ