ប៉ា​គី​ស្ថាន​អះអាងថា​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​ឥណ្ឌា​នៅ​កា​ស្មៀ​

178
ចែករម្លែក

​យោធា​ប៉ា​គី​ស្ថាន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​មេសា​ថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​(​ដ្រូ​ន​)​ស៊ើបការណ៍​ធុន​តូច​មួយ​របស់​ឥណ្ឌា នៅ​តំបន់​កា​ស្មៀ នៅពេល​ភាព​តានតឹង​​បន្ត​កើនឡើង​ដោយសារ​តែ​ការបាញ់​ផ្លោង​កាត់​ព្រំដែន​នៅ​ក្នុង​ទឹកដី​ជម្លោះ​នេះ​។​

​យោង​តាម​សេចក្តីថ្លែងការណ៍​ពី​ក្រុម​សារព័ត៌មាន​យោធា ដ្រូ​ន​ឥណ្ឌា​បាន​ហោះ​ពីលើ​ខ្សែបន្ទាត់​គ្រប់គ្រង​(LoC) ដែលជា​ព្រំដែន​តាម​ការជាក់ស្តែង​ចម្ងាយ​៦០០​ម៉ែត្រ និង​ត្រូវ​ទាហាន​ប៉ា​គី​ស្ថាន​ឆ្លើយតប​​ដោយ​បាន​បាញ់​ទម្លាក់​។​

​ទោះជា​យ៉ាងណា អ្នកនាំពាក្យ​យោធា​ឥណ្ឌា​បាន​និយាយថា ដ្រូ​ន​នេះ​«​មិន​ជា​របស់​យើង​ទេ​»​។​

​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​នៅពេល​ប៉ា​គី​ស្ថាន​និង​ឥណ្ឌា​ចោទប្រកាន់​គ្នា​ថា​រំលោភ​លក្ខខណ្ឌ​បទ​ឈប់​បាញ់​នៅ​តំបន់​ខ្សែបន្ទាត់​LoC​។​ទំនាក់ទំនង​រវាង​ប្រទេស​មាន​នុយគ្លេអ៊ែរ​ទាំងពីរ​នេះ បាន​ដាំ​ក្បាល​​ចុះ​ចាប់​តាំងពី​ខែ​កុម្ភៈ​ឆ្នាំ​មុន នៅពេល​យោធា​ឥណ្ឌា​ធ្វើ​ការវាយប្រហារ​តាម​ផ្លូវអាកាស​ចូល​ក្នុង​ប៉ា​គី​ស្ថាន បន្ទាប់​ពី​ចោទ​ប៉ា​គី​ស្ថាន​បាន​គាំទ្រ​និង​ផ្តល់​ជម្រក​ដល់​ក្រុម​អ៊ីស្លាម​មួយ​ដែល​បាន​វាយប្រហារ​អ​ត្ត​​ឃាត​លើ​ក្បួន​រថយន្ត​យោធា​ឥណ្ឌា​នៅ​កា​ស្មៀ​។​

​ប៉ា​គី​ស្ថាន បាន​វាយប្រហារ​វិញ​នៅ​ថ្ងៃ​បន្ទាប់​និង​បាន​បាញ់​ទម្លាក់​យន្តហោះ​យោធា​ឥណ្ឌា ព្រមទាំង​ចាប់ខ្លួន​អាកាសយាន​និក​ម្នាក់​ផង​។​

​សូមបញ្ជាក់​ថា កា​ស្មៀ​ត្រូវបាន​បែងចែក​ជា​២ ម្ខាង​កាន់កាប់​ដោយ​ឥណ្ឌា និង​ម្ខាង​គ្រប់គ្រង​ដោយ​ប៉ា​គី​ស្ថាន ចាប់តាំងពី​ឆ្នាំ​១៩៤៧​មក​ហើយ​វា​ជា​ប្រភព​នៃ​ការផ្ទុះ​សង្គ្រាម​ពីរ​រវាង​ប្រទេស​ទាំង​ពីរ​៕​ប្រែ​​សម្រួល​៖​វាសនា​

យោធា​ប៉ា​គី​ស្ថាន​អះអាង​ថា​បាញ់​ទម្លាក់ដ្រូន​ស៊ើបការណ៍ឥ​ណ្ឌា​នៅ​កា​ស្មៀ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ