​AUF បង្កើត​ផែនការ​ពិសេស​ឆ្លើយតប​នឹង​ការរីក​រាលដាល​នៃ​វីរុស COVID-19

224
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ឆ្លើយតប​នឹង​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩​នៅលើ​ពិភពលោក​ទីភ្នាក់ងារ​ឧ​ត្ត​មសិ​ក្សា​ប្រើប្រាស់​ភាសា​បារាំង​បានអនុម័ត​ផែន​ការដែល​ពោរពេញ​ដោយ​គំនិត​ផ្តួចផ្តើម​មួយ​មាន​ឈ្មោះថា​« គំរោង​ពិសេស​AUF​ក្នុងពេល​រាតត្បាត COVID-19 : Plan AUF spécial pandémie COVID-19 » ។​ដែលជា​ផែនការ​បង្ការ​គម្រោង​ជាច្រើន​សម្រាប់​សមាជិក​និង​ដៃគូរ​របស់ខ្លួន​និង​សម្រាប់​ការគ្រប់គ្រង​របៀប​ធ្វើ​ការងារ​ផ្ទៃក្នុង​ដូចជា​ការធ្វើការងារ​ពី​ចម្ងាយ​ជាទូទៅ​សម្រាប់​គ្រប់​សាខា​ទាំង​៦០​របស់​AUF​នៅ​ទូទាំង​ពិភពលោក ជុំវិញ​អ័ក្ស​៤​និង​សកម្មភាព​ចម្បង​ទាំង​១០​។​

​លោក​សាស្ត្រាចារ្យ​SlimKhalbous,​សាកលវិទ្យាធិការ​AUF​បានលើកឡើង​នា​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ទាំង​អស់​របស់​AUF​តាម​វីដេអូ​កុង​ហ្វេ​រ៉ង់​ថា​៖“​ប្រឈម​នឹង​វិបត្តិ​សុខាភិបាល​កាន់តែ​ធ្ងន់ធ្ងរ​ដែល​មិន​ធ្លាប់មាន​AUF​ត្រូវអនុម័ត​យ៉ាង​ឆាប់រហ័ស​នូវ​របៀប​ដំណើរការ​របស់ខ្លួន​ដើម្បី​ធានា​និរន្តរភាព​នៃ​សកម្មភាព​ទាំងឡាយ​របស់ខ្លួន​។

​ជួយ​ជ្រោមជ្រែង​ដ៏​មាន​ប្រសិទ្ធិភាព​ដល់​គ្រឹះស្ថាន​ជា​សមាជិក​និង​ដៃគូរ​របស់ខ្លួន​នៅ​ជុំវិញ​ពិភពលោក​។​ផែនការ​ប្រកបដោយ​ម​ហិ​ច្ឆ​តា​នេះ​អាចឱ្យ​យើង​ចូលរួម​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩​ដោយ​គុណ​តម្លៃ​នៃ​ការកៀងគរ​កម្លាំង​ដ៏​ខ្លាំងក្លា​នៃ​បណ្តាញ​របស់​យើង​និង​សាមគ្គីភាព​ដែល​ស្ថិតនៅក្នុង​បេះដូង​នៃ​សកម្មភាព​របស់​យើង »​។​

AUF​នឹង​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ​សម្រាប់​ការដឹកនាំ​និង​គ្រប់គ្រង​ការបណ្តុះបណ្តាល តាម​អន​ឡាញ ក្នុងនោះ​AUF​នឹង​ដឹកនាំ​សមាជិក​ទាំងអស់​របស់​ខ្លួន​ក្នុង​ការបង្កើត​សម្ភារ​បច្ចេកទេស​និគ​រុ​កោសល្យ ដើម្បី​កសាង​និង​បង្កើត​កម្រង​វគ្គ​បណ្តុះបណ្តាល​តាម​អន​ឡាញ​ដោយ​សម្រួល​ការធ្វើ​បច្ចុប្បន្នភាព​នៃ​គេហទំព័រ​PlateformeLMS​ដូចជា​បង្កើត​។​ស្នើឡើង​នូវ​ឧ​បករ​ណ៏​បច្ចេកទេស​និង​គរុកោសល្យ​ដើម្បី​តម្លើង​និង​ដឹកនាំ​ថ្នាក់រៀន​តាមរបៀប​អន​ឡាញ​តាមរយៈ​វិទ្យាស្ថាន​ហ្វ្រ​ង់​កូ​ហ្វូ​នី​សំរាប់​វិស្វកម្ម​នៃ​ចំណេះដឹង​និង​ការបណ្តុះបណ្តាល​ពី​ចម្ងាយ​(IFIC)​។

លើកទឹកចិត្ត​ការដាក់​ឱ្យប្រើ​ប្រាស់​ឧ​បករ​ណ៏​«Transfer»​សម្រាប់​ការរៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​តាម​អន​ឡាញ​ដែលមាន​ទំនាក់ទំនង​នឹង​វិបត្តិ​សុខភាព​និង​អាច​ចូល​ប្រើប្រាស់​ដោយ​សេរី​។​ស្នើឡើង​នូវ​លំហ​សហការ​ណ៏​plateformeANEUF​ដើម្បី​បង្ករ​ភាពងាយស្រួល​ក្នង​ការផ្លាស់ប្តូរ​និង​ជំនាញ​ឯកទេស​រវាង​អ្នក​ស្រាវ ជ្រាវ​វ័យក្មេង​។​

​ក្រៅពី​ជួយ​បង្កើត​មធ្យោបាយ​បង្រៀន​តាម​អន​ឡាញ​AUF​នូវ​ជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​និង​បច្ចេកទេស​ដល់​អ្នកស្រាវជ្រាវ​វ័យក្មេង​ក្នុង​គំនិត​ផ្តួចផ្តើម​របស់​ពួកគេ​ផ្សារភ្ជាប់​នឹង​ការរីក​រាលដាល​នៃ​មេរោគ​។​AUF​នឹង​ចាប់ផ្តើម​ផ្សព្វផ្សាយ​ចាប់ពី​ថ្ងៃទី​៩​មេសា​២០២០​នូវ​ការផ្តល់ជូន​ជា​លក្ខណៈ​អន្តរជាតិ​តាម​អាសយដ្ឋាន​នៃ​សាកលវិទ្យាល័យ​និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជា​សមាជិក​របស់ខ្លួន​នៅលើ​ទ្វីប​ទាំង​៥​ដើម្បី​គាំទ្រ​គំនិត​ផ្តួចផ្តើម​ដែល​ទទួលស្គាល់​ដោយ​អាជ្ញាធរ​សុខាភិបាល​ជាតិ​របស់​និស្សិត​សិស្ស​វិស្វករ​និង​អ្នកស្រាវជ្រាវ​វ័យក្មេង​ទាក់ទង​នឹង​វិបត្តិ​សុខាភិបាល​។​

AUF​គាំទ្រ​ផ្នែក​ភស្តុភា​ដល់​បណ្តាញ​សុខាភិបាល​ជា​ដៃគូរ​របស់​AUF​ក្នុង​សកម្មភាព​ទាំងឡាយ របស់ខ្លួន​ទាក់ទង​នឹង​ការប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​កូ​វីដ​១៩​ដោយ​ដាក់ឱ្យ​ដំណើរការ​សកម្មភាព​ដំបូងៗ​ជាមួយ​សន្និសីទ​អន្តរជាតិ​នៃ​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​សុខាភិបាល​ប្រើប្រាស់​ភាសា​បារាំង​(CIDMEF)​នូវ​កម្មវិធី​សំបូរបែប​មួយ​ដើម្បី​ជួយ​មហាវិទ្យាល័យ​សុខាភិបាល​ប្រើប្រាស់​ភាសា​បារាំង​ក្នុងការ​ប្រឈម​នឹង​ការ​រាលដាល​នៃ​មេរោគ​។​AUF​ផ្តល់​តម្លៃ​ពត៌មាន​វិទ្យាសាស្ត្រ​និង​សាកលវិទ្យាល័យ​ដោយ​តាមដាន​និង​ផ្សព្វផ្សាយ​ប្រចាំ​ស​ប្តា​ហ៏​អំពី​ការវិវត្តន៍​នៃ​មេរោគ​«​កូ​វីដ​១៩ » ។

​ព្រឹត្តិ​ប​ត្តិ​នេះ​ស្រង់​ការផ្សព្វផ្សាយ​រួម​សំខាន់ៗ​ដែល​ទាក់ទង​នឹង​ការរីក​រាលដាល​នៃ​មេរោគ​៖​រោគវិនិច្ឆ័យ​ដំណោះស្រាយ​និង​គំនិត​ផ្តួចផ្តើម​នៃ​ពិភព​អប់រំ​ជាទូទៅ​និង​ដៃគូរ​របស់​AUF​ជាពិសេស​។​AUF​ផ្សព្វផ្សាយ​បន្ត​នូវ​លទ្ធផល​អង្កេត​ជា​បី​ភាសា​នៃ​សមាគមន៍​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​(AIU)​ស្តីអំពី​ការ​ប្រឈម​នៃ​មេរោគ​កូ​វីដ​១៩​មកលើ​សាកលវិទ្យាល័យ​ទាំងឡាយ​នៅ​ជុំវិញ​ពិភពលោក​។​

AUF​ដាក់ឱ្យ​ប្រើប្រាស់​ដោយ​សេរី​នូវ​ធនធាន​ឌីជីថល​ដោយ​ស្នើឡើង​នូវ​ធនធាន​សំខាន់ៗ​ជាច្រើន​តាមរយៈ​បណ្ណាល័យ​ឌីជីថល​និង​ធនធាន​ជាង​១១​លាន​ឯកសារ​ដាក់ឱ្យ​ប្រើប្រាស់​ដោ​យ​ឥតគិតថ្លៃ​និង​អាចអោយ​និស្សិត​និង​សាស្ត្រាចារ្យ​អាច​ចូល​មើល​បាន​និង​អ្នកជំនាញ​របស់ខ្លួន​១៨.០០០​នាក់​ដាក់បញ្ចូល​ក្នុង​កម្រង​អ្នកឯកទេស​ប្រើប្រាស់​ភាសា​បារាំង Atlas de l’expertise francophone ។

​គេហទំព័រ​ដែល​អាច​ចូល​មើល​ដោយ​ឥតគិតថ្លៃ​និង​ដោយ​សេរី​ស្នើឡើង​ដោយ​ដៃគូរ​របស់ AUF មានដូចជា Editions législatives ; EDUNAO(​គេហទំព័រ​បច្ចេកទេស​អប់រំ​សំរាប់​ការផ្សព្វផ្សាយ​ការសិក្សា​) ; Microsoft(​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ​សំរាប់​រយៈពេល​៦​ខែ​ជុំវិញ​គេហទំព័រ​សហការ​ណ៏​) ; Nomad Education ; Numérique Premium ; OpenClassrooms ; FUN MOOC ; Agorize ; YouScribe ; Editions Dalloz; Techniques de l’ingénieur.​ដើម្បី​ទទួលបាន​ការផ្តល់ជូន​ទាំងនេះ​ត្រូវការ (​ចុះឈ្មោះ​និង​កូដ​ចូល​សេរី​) ៖ https://idneuf.auf.org/​។​

​ការផលិត​វីដេអូ​អប់រំ​ស្តីអំពី​អំពី​អភិបាលកិច្ច​សាកលវិទ្យាល័យ​ក្នុងពេល​មាន​វិបត្តិ​៖​ក្នុងពេល​បច្ចុប្បន្ន​AUF​អភិវឌ្ឍ​វីដេអូ​ជាច្រើន​ដែល​នឹងត្រូវ​ផ្សព្វផ្សាយ​តាម​អន​ឡាញ​ស្តីអំពី​អភិបាលកិច្ច​សាកលវិទ្យាល័យ​ក្នុងពេល​ជួប​វិបត្តិ​ដោយ​ផ្តើម​ពី​ការ​ស្រង់​សក្ខីភាព​ពី​អ្នកទទួលខុសត្រូវ​ការ​បង្រៀន​នៅ​កំរិត​ឧ​ត្ត​ម​សិក្សា​និង​ការស្រាវជ្រាវ​។

​ឧ​បករ​ណ៏​គរុកោសល្យ​តាម​អន​ឡាញ​សម្រាប់​ក្រុម​មេដឹកនាំ​គ្រឹះស្ថាន​ជា​សមាជិក​របស់​AUF​នឹងត្រូវ​បង្កើតឡើង​តាមរយៈ​វិទ្យាស្ថាន​ហ្វ្រ​ង់​កូ​ហ្វូ​នី​សំរាប់​អភិបាលកិច្ច​សាកលវិទ្យាល័យ​(IFGU)​និង​ការសិក្សា​តាម​ករណី​នៅក្រោយ​ជួប​វិបត្តិ​ដែល​នឹងត្រូវ​កំណត់​អត្តសញ្ញាណ​សិក្សា​វិភាគ​និង​វាយតម្លៃ​ការអនុវត្តន៍​ល្អៗ​ដោយ​ផ្តោតលើ​ឧ​បករ​ណ៏​ដែល​ជួយ​សម្រួល​អភិបាលកិច្ច​អោយ​កាន់​តែមាន​ប្រសិទ្ធិភាព​ក្នុងពេល​មាន​វិបត្តិ​។​

ទីភ្នាក់ងារ​ឧ​ត្ត​មសិ​ក្សា​ប្រើប្រាស់​ភាសា​បារាំង​(AUF)​ជា​បណ្តាញ​សាកលវិទ្យាល័យ​ពិភពលោក​ដែលមាន​គ្រឹះស្ថាន​ជា​សមាជិក​ចំនួន​៩៩០​មាន​វត្តមាន​នៅក្នុង​ប្រទេស​ចំនួន​១១៨​និង​មាន​សាខា​ចំនួន​៥៩ មាន​វត្តមាន​នៅលើ​ទ្វីប​ទាំង​៥​។​AUF​ជា​ប្រតិបត្តិ​ករ​ជំនាញ​ផ្នែក​ស្រាវជ្រាវ​និង​ចំណេះដឹង​ក្នុងនៃ​អង្គការ​អន្តរជាតិ​នៃ​ប្រទេស​ដែល​ប្រើប្រាស់​ភាសា​បារាំង​ដែល​បង្កើតឡើង​ជិត​៦០​ឆ្នាំ​មកហើយ​។​AUF​អន្តរាគមន៍​នៅក្នុង​វិស័យ​ជាច្រើន​ដូចជា​ការបណ្តុះបណ្តាល​ការស្រាវជ្រាវ​ឌីជីថល​អភិបាលកិច្ច​សាកលវិទ្យាល័យ​សហគ្រិន​ភាព​និង​ភាព​ទទួលបាន​ការងារ​នៃ​យុវជន ឬ​ការអភិវឌ្ឍន៍​ជា​អចិ​ន្ត្រៃ​យ៏ www.auf.org ៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ