ឃ្លាំង​ស្តុក​ឈើ​ល្មើសច្បាប់​នៅ​ក្រុង​សៀមរាប​ត្រូវ​សមត្ថកិច្ច​ង្ក្រា​ប​រកឃើញ​ឈើ​ប្រមាណ​២០​ម៉ែត្រគូប

184
ចែករម្លែក

ដោ​បាយ័ន​/​ខេ​ត​សៀមរាប​៖​សមត្ថកិច្ច​បានឱ្យដឹង​ថា​កម្លាំង​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​នៃ​ខេត្តសៀមរាប​បានធ្វើការ​ចុះបង្ក្រាប​ឃ្លាំង​ស្តុក​ឈើ ល្មើសច្បាប់​កន្លែង​នៅ​កណ្តាល​ក្រុង​សៀមរាប​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​៩​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០២០​ត្រង់ចំណុច​ជិត​សាលា​សាំង​ហ្គា​ពួរ ក្នុងភូមិ​ត្រពាំង​ត្រែង​សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប​ខេត្តសៀមរាប​ដោយ​រកឃើញ​ឈើ​ប្រមាណ​២០​ម៉ែត្រគូប​។​ដឹកនាំ​ដោយ​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប​។​

​តាម​ព័​ត៌​បាន​បញ្ជាក់ថា​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​នេះ​ជា​ដី​របស់លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​នៃ​ខេត្តសៀមរាប​។​ប្រភព​បន្តថា​នៅមុន​ពេល​កើតហេតុ​សមត្ថកិច្ច​ចម្រុះ​ចុះមក​ពិនិត្យ​តែ​ត្រូវ​ម្ចាស់​ទីតាំង​ពន្យា​ពេល​រហូតដល់​ម៉ោង​១០​ទើប​បើក​ទ្វាររបង​ឱ្យ​សមត្ថកិច្ច​ចូល​។​លោក​ម៉ុង​ប៊ុន​លីម​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​បានឱ្យដឹង​ថា​ប្រតិបត្តិការ​នេះ​ដោយមាន​ការចុះ​បង្ក្រាប​ពី​សំណាក់​កម្លាំងចម្រុះ​។​តាម​ការសាកសួរ​ម្ចាស់​ឈើ​ឈ្មោះ​សំបូរ​ម៉ៃ​ណា​ភេទ​ស្រី​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​

​លោក​បន្តថា​ឈើ​ទាំងនេះ​ប្រភេទ​លខ​១​ជា​ឈើ​សុ​ក្រម​និង​ផ្ចឹក​មាន​ចំ​នួ​ប្រមាណ​ជា​២០​ម៉ែត្រគូប​។​លោក​បញ្ជាក់ថា​ឈើ​ទាំងនេះ​ត្រូវបាន​អូស​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​ស្ថិតនៅ​ភូមិ​ព្រះ​ដាក់​ឃុំ​ព្រះ​ដាក់​ស្រុក​បន្ទាយស្រី​ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​គួររំលឹកថា​បច្ចុប្បន្ន​ការដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តព្រះវិហារ​ឆ្លងកាត់​ឆ្ពោះ​មកកាន់​ខេត្តសៀមរាប​កំពុង​ហក់​ឡើង​យ៉ាងខ្លាំង​៕S/


រូប​ថ​តៈ​ឃ្លាំង​ស្តុ​ប​ឈើ​ល្មើសច្បាប់​ដ៏​ធំ​១​កន្លែង​នៅ​កណ្តាល​ក្រុង​សៀមរាប​ត្រូវ​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​រកឃើញ​ឈើ​ប្រមាណ​២០​ម៉ែត្រគូប​(​បាយ័ន​)​