​សមត្ថកិច្ច​ចាប់​អ្នក​លេងល្បែង​កន្ទុយលេខ​បាន​បួន​នាក់​

1127
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្ម​កំរិត​ស្រាល​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០១៨​បាន ចេញ​ប្រតិបត្តិ​ការបង្ក្រាប​កន្លែង​លក់​និង​ចាក់​កន្ទុយលេខ​ចំនួន​ពីរលើក​ឃាត់ខ្លួន​អ្នកលក់​កន្ទុយលេខ​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​បាត់ដំបង​បាន​ចំនួន​៤​នាក់​និង​ដកហូត​វត្ថុតាង​មួយចំនួន​។​ក្នុងនោះ​រួមមាន​ក្រដាស​កត់​លេខឆ្នោត​ចំនួន​16 សន្លឹក​- ម៉ាស៊ីន​គិត​លេខ​ចំនួន​៤​គ្រឿង​- ប្រាក់​ខ្មែរ​ចំនួន​២.០១១.១០០ រៀល​។

​លោក​ជេតវណ្ណ​នី​ស្នងការរង​ខេត្ត​បានបញ្ជាក់​ថា​ករណី​បង្ក្រាប​និង​ឃាត់ខ្លួន​អ្នកលក់​កន្ទុយ​លេខឆ្នោត​ទាំង​បួន​នាក់​នេះ​យើង​បានធ្វើ​ការអប់រំ​និង​ធ្វើ​កិច្ចសន្យា​រួច​ឳ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​អស់ហើយ​៕S/

​រូប​ថ​តៈ​ឃាត់ខ្លួន​អ្នកលក់​កន្ទុយលេខ​៤​នាក់មក​អប់រំ​រួច​ដោះលែង​