កូនប្រុស ព្រាប សុវត្ថិ ចូលធ្វើ​ទាហាន ដូច​ឪពុក បង្ក​ការចាប់អារម្មណ៍​

509
ចែករម្លែក

ភ្នំពេញ​៖ លោក ព្រាប សុវត្ថិ មានកូន​ប្រុស​៣​រូប ដែល​សុទ្ធសឹង​តែមាន​រូបរាង​សង្ហា​ដែល​ធ្វើឱ្យស្រីៗ ពេញចិត្ត​ដល់​ថ្នាក់ចង់​លង់​ស្នេហា​កូនប្រុស របស់​កំពូល​តារាចម្រៀង​រូបនេះ ហើយ​ថ្មីៗ​នេះ កូនប្រុស​ទាំងបី​នាក់​នេះ បង្ហាញខ្លួន​ជា​នាយទាហាន បង្ក​ការ ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ពេញ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រោយពេល​អ្នក​ទាំងបី ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មក​ក៏​កាន់តែ​ទទួលបាន ការគាំទ្រ​ខ្លាំង និង​មាន​ហ្វេ​នៗ​ជាច្រើន​ស្រឡាញ់ និង​ពេញចិត្ត​ពី​សមត្ថភាព​សិល្បៈ​របស់​អ្នក ទាំងបី​ទៀតផង ហើយ​ប៉ុន្មាន​ថ្ងៃនេះ ភរិយា​របស់លោក ព្រាប សុវត្ថិ គឺ​លោកស្រី ឡុង ស្រីមុំ បាន​បង្ហោះ​វិ​ឌី​អូ​ឱ្យដឹងថា កូនប្រុស​របស់​ពួកគេ ក្លាយជា​នាយទាហាន ក្នុង​ឯកសណ្ឋាន យ៉ាង​សង្ហា។

​កាលពី​ថ្ងៃ​ចន្ទ ទី​៦ ខែមេសា ឆ្នាំ​២០២០ ស្រាប់តែ​ហ្វេ​នៗ​ជាច្រើន មានការ​ភ្ញាក់ផ្អើល និង​នឹកស្មានមិន​ដល់ នៅពេល​ឃើញ​វីដេអូ​មួយ​បង្ហាញថា កូនប្រុស​ទី ២ ដែលមាន​ឈ្មោះថា សុវត្ថិ មុន្នី​នាគ និង​កូនប្រុស​ទី​៣ ដែលមាន​ឈ្មោះថា សុវត្ថិ សិរីវុឌ្ឍ បាន​ចូលធ្វើការ​ជា​មន្ត្រី​យោធា​ ព្រមទាំង បាន​ស្លៀក​ឈុត​ឯកសណ្ឋាន យ៉ាង​ស្រស់​សង្ហា​ទៀតផង ធ្វើ​ឲ្យ​គ្រប់គ្នា​ឃើញ​ហើយ​កាន់តែសរសើរ​ថែម​ទៀតផង​។​

​សូម​រំលឹកថា កាលពីដើម​ខែមករា ឆ្នាំ​២០១៨ កូនប្រុស​ទាំង ៣​នាក់​របស់លោក​ព្រាប សុវត្ថិ គឺ​សុវត្ថិ មុនី​វណ្ណ សុវត្ថិ មុន្នី​នាគ និង​សុវត្ថិ សេរី​វុ​ឌ្ឍ កំពុង​ធ្វើឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍ ដោយសារតែ​រូបរាង​ស្រស់​សង្ហា ពិសេស​ក្លាយជា​តារាចម្រៀង​ផលិតកម្ម រស្មី​ហង្ស​មាស ជា​ផ្លូវការ​។

​លោក សុវត្ថិ មុន្នី​វណ្ណ មាន​អាយុ​២២​ឆ្នាំ​, លោក សុវត្ថិ មុន្នី​នាគ វ័យ​២០​ឆ្នាំ និង​លោក សុវត្ថិ សេរី​វុ​ឌ្ឍ អាយុ​១៧​ឆ្នាំ​។ ពួកគេ​សុទ្ធតែ​នៅ​សិក្សា​ទាំងអស់ ។ យុវជន​សុវត្ថិ មុន្នី​វណ្ណ បានបញ្ចប់ ថា្នក់​វិទ្យាល័យ​រួចហើយ ខណៈដែល​បច្ចុប្បន្ននេះ​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​គ្រប់គ្រង ជំនួញ (Business Management) ចំណែក​ប្អូន​ពីរ​នាក់​ទៀត បានបញ្ចប់​ការសិក្សារ​បាក់​ឌុប ​៕ ដោយ​៖ បូ​រិ​ន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម