​អាសូរ​ណាស់​!​កម្មការិនី​រោងចក្រ​មាន​ផ្ទៃពោះ​ខ្យល់គ​ដួល​ស្លាប់​

1117
ចែករម្លែក

ដោយ ៖ ឆាយា នាថ / ភ្នំពេញៈកម្មការិនី ម្នាក់ ឈ្មោះ ដាំ ណ យ បម្រើ ការងារ នៅក្នុង រោងចក្រ “Shuang Li Cambodia Garment” ស្ថិតក្នុង តំបន់ សេដ្ឋកិច្ច ពិសេស ” សាន តុង សាន់ សែ ល ” បាន ខ្យល់គ ដួល ស្លាប់ នៅមុខ តំបន់ សេដ្ឋកិច្ច ក្រោយ ចេញពី ធ្វើការ ។ នេះ បើតាម ការបញ្ជាក់ របស់ លោក ប៉ាវ ស៊ីណា ប្រធាន សម្ព័ន្ធ សហជីព ចលនា កម្មករ ។

លោក ប៉ាវ ស៊ីណា អះអាង តាម បណ្ដាញ សង្គម ហ្វេ ស ប៊ុ កនៅ ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៨ នេះ ថា បច្ចុប្បន្ន សព ប្អូនស្រី ត្រូវបាន សាច់ញាតិ យក ពី មន្ទីរពេទ្យបង្អែក ជី ភូ ទៅកាន់ លំនៅដ្ឋាន ដែល ស្ថិតនៅក្នុង ឃុំ ត្នោត ស្រុក កំពុង រោទ៍ ខេត្តស្វាយរៀង ដើម្បី ធ្វើបុណ្យ តាម ប្រពៃណី ។

ប្រធាន សម្ព័ន្ធ សហជីព ចលនា កម្មករ រូបនេះ បាន សំណូមពរ ឱ្យ បេឡា ជាតិ របប សន្តិសុខ សង្គម ( ប . ស . ស ) ជួយ ព ន្លឿ ន ផ្តល់ ថវិកា ដល់ ក្រុមគ្រួសារ សព ដើម្បី យកទៅ ចាត់ចែង កម្ម វិធី បុណ្យ ៕S/

អាសូរ ណាស់ ! កម្មការិនី រោងចក្រ មាន ផ្ទៃពោះ ខ្យល់គ ដួល ស្លាប់