​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្ត​កំពង​ឆ្នាំង​ជួប​ពលរដ្ឋ​មកពី​ក្រៅប្រទេស

106
ចែករម្លែក

ដោយ​៖​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​: ប្រជាពលរដ្ឋ​ចំនួន ១៨​នាក់ ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស ថៃ ចិន ឥណ្ឌា​ម៉ាឡេស៊ី​ឥណ្ឌូណេស៊ី​កូរ៉េ​ដែល​បាន​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ​ត្រូវ​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​កំពង់ត្រឡាច​។​

​លោក​ញាណ​ឡេង​រដ្ឋលេខាធិការ​ក្រសួង​ហិរញ្ញវត្ថុ​លោក​ញាណ​ឡេង​,​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ឃុំ​ច្រេស​ចុះសាកសួ​សុខ​ទុក​បងប្អូន​ពលក​ចំណាកស្រុក​១៨​នាក់​ដែល​ទើប​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ​បាន​ជូន​ក្រ​ម៉ា សាប៊ូ​លាងដៃ អាកុល​ម៉ាស់​ការពារ មី សម្រាប់​ការពារ​ជំងឺ​កូ​វីដ​១៩​កាលពី​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០២០​។​

​លោក​ញាណ​ឡេង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ទើប​វិលត្រឡប់​ពី​ធ្វើការ​នៅក្រៅ​ប្រទេស​ត្រូវ​ស្វែង​យល់ដឹង​ដែល​ក្រសួងសុខាភិបាល​បានធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ត្រូវ​ហូប​ចំណីអាហារ​ដែល​ចំអិន​បាន​ឆ្អិន​ល្អ​ហើយ​កុំ​ចូលរួម​ក្នុង​ពិធី​ដែលមាន​មនុស្ស​ច្រើន​។​ដើម្បី​ការពារ​ទប់ស្កាត់​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​កុំឱ្យ​កើតមាន​នៅលើ​ក្រុមគ្រួសារ​សហគមន៍​រប​ស់បង​ប្អូន​កំពុង​នៅ ។​

​ជាមួយគ្នានេះ​លោក​ញាណ​ឡេង​បាន​បន្ថែមទៀត​ថាបើ​បងប្អូន​ណា​ដែល​សង្ស័យថា​មាន​ជំងឺ​ត្រូវ​រាយការណ៍​ទៅឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​សង្កាត់​ដឹង​ភ្លាម​ដើម្បី​ចាត់វិធានការ​ដាក់​គេ​ឲ្យ​រស់នៅ​ដោយឡែក​ពី​ក្រុមគ្រួសារ​ចំនួន ១៤​ថ្ងៃ នៅ​ជំងឺ​កូ​វីដ​១៩​ដ៏​កាច​សាហាវ​មួយ​នេះ​បាន ។ ប្អូនប្រុស​ឈ្មោះ យ៉ាណា បាន​ណាត អាយុ ៣៧​ឆ្នាំ​នៅ​ភូមិ​ព្រៃពីស​ឃុំ​ច្រេស​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​និង​ជា​ពលករ​មកពី​ប្រទេស​កូរ៉េ បានបញ្ជាក់​ឱ្យដឹងថា​ខ្លួន​បានចេញ​ទៅធ្វើ​ការជាព​ល​ករ​នៅ​ប្រទេស​កូរ៉េ​រយៈពេល​បួន​ឆ្នាំ​ដប់​ខែ​។​

​ប្អូន​បាន​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​និង​បានបញ្ជាក់​ពី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​ប្រជាពលរដ្ឋ​លើ​ពិភពលោក​មានការ​ភ័យខ្លាច​ហើយ​ជំងឺ​នេះ​បាន​កើតមាន​ជា​សកល​នៅលើ​ពិភពលោក​។​ប៉ុន្តែ​ប្អូនប្រុស​បានបញ្ជាក់​ឱ្យ​ប្រជាពលរដ្ឋ​បានដឹងថា​យើង​ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បានល្អ​និង​នៅ​ឱ្យ​ឆ្ងាយ​ពីគ្នា​នឹងត្រូវ​សម្អាត​ដៃ​ជាប្រចាំ​ដោយ​អាកុល​សាប៊ូ​។​ប្អូនប្រុស​បានបញ្ជាក់​ទៀតថា ការទប់ស្កាត់​ប្រជាពលរដ្ឋ​មិនឱ្យ​ធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​គឺជា​គោលបំណង​ដ៏​ល្អ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដូចជា​នៅ​ប្រទេស​កូរ៉េ​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ