​កោះហៅ​ស្នងការរង​នគរបាល​ខេត្តតាកែវ​និង​មន្ត្រី​៨​នាក់មក​បំភ្លឺ​រឿង​ស្ត្រី​ចេ​វ​សុ​វ​ឌ្ឍ​នា​ចងក​សម្លាប់ខ្លួន​

2260
ចែករម្លែក
  • 278
    Shares

ដោយៈ​មុនីរ័ត្ន/​ភ្នំពេញៈ​លោក​ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ និង​មន្ត្រីនគរបាល​ចំនួន​៨​នាក់ ផ្សេងទៀត ត្រូវបាន​អគ្គស្នងការ​នគរបាល​ជាតិ ហៅ​មក​សាកសួរ​ទាក់ទង​ករណី​ស្ត្រី​មេម៉ាយ​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា បម្រើការ​នៅ​រដ្ឋសភា ដែល​ធ្វើអត្តឃាត​យក​ខ្សែ​វាំងនន​បង្អួច​ចងក​សម្លាប់ខ្លួន កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨​កន្លងទៅ នៅក្នុង​ភូមិគ្រឹះ​មួយ នា​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា នេះ​ថា ស្នងការរង​នគរបាល​ខេត្តតាកែវ និង​មន្ត្រីនគរបាល​មួយចំនួនទៀត ត្រូវបាន​ហៅ​មក​សាកសួរ​តាំងពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨ ។​មកដល់​ថ្ងៃទី​២៩ ខែមីនា នេះ នៅ​មិនទាន់​បានអនុញ្ញាត​ឲ្យ​ត្រគប់​ទៅវិញ​នៅឡើយ​ទេ​។ “​ហៅ​មក​សាកសួរ​កាលពី​ម្សិលម្ង៉ៃ (២៧ មីនា​) មិនទាន់​អនុញ្ញាត​ឲ្យ​ទៅវិញ​ទេ ចាំ​ធ្វើ​ការ​ចប់​សិន​”​។​

​សូមជម្រាបថា អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា​អាយុ​៣៦​ឆ្នាំ​ត្រូវបាន​អ្នកបម្រើ​ប្រទះឃើញ​ស្លាប់​ដោយ​ចងក​ស្លាប់​នៅក្នុង​បន្ទប់​កាលពី​យប់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ នៅ​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។ ប៉ុន្តែ​ការស្លាប់​របស់​អ្នកស្រី​ត្រូវបាន​សាច់ញាតិ និង​មហាជន​ដាក់​សង្ស័យថា​ការស្លាប់​នេះ​ទំនងជា​មិនមែនជា​ករណី​ធ្វើអត្តឃាត​ឡើយ​ដោយសារ​ការស្លាប់​ដោយ​ចងក​បាន​បង្កប់​នូវ​ចំណុច​គួរ​ឲ្យ​មាន​មន្ទិល​។

ប៉ុន្តែ​មូលហេតុ​នាំ​ឲ្យ​ចងក​សម្លាប់ខ្លួន ត្រូវបាន​មន្ត្រីនគរបាល​បញ្ជាក់ថា ជា​ករណី​ចងក​ធ្វើអត្តឃាត ដោយសារតែ​វិប្បត្តិ​ស្នេហា​។ ចំណែក​សំបុត្រ​មួយច្បាប់​បាន​បន្សល់ទុក​នៅក្នុង​កា​បូ​ប​យួរដៃ​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា​៕S/MN

​កោះហៅ​ស្នងការរង​នគរបាល​ខេត្តតាកែវ​និង​មន្ត្រី​៨​នាក់មក​បំភ្លឺ​រឿង​ស្ត្រី​ចេ​វ​សុ​វ​ឌ្ឍ​នា​ចងក​សម្លាប់ខ្លួន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ