​កូន​ដំបូង​ភ្លោះ​ស្រី​៣​នាក់​សម័យ​កូ​វីត​១៩​កើត​ក្នុង​គ្រួសារ​កម្មករ​ក្រីក្រ​នៅ​ក្រុង​ប៉ោយប៉ែត

294
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​កូន​ដំបូង​ភ្លោះ​ស្រី​៣​នាក់​សម័យ​កូ​វីត​១៩​កើត​ក្នុង​គ្រួសារ​កម្មករ​ក្រីក្រ​នៅ​ក្រុង​ប៉ោយប៉ែត​។​កូនភ្លោះ​នោះ​ម្តាយ​ឈ្មោះ​ជួប​ចិត្ត​អាយុ​៣២​ឆ្នាំ​និង​បុរស​ជា​ឳ​ពុក​ឈ្មោះ​ខន​យ៉ាន​អាយុ​៣៥​ឆ្នាំ​មុខរបរ​ជា​កម្មក​សំណង់​ទាំង​២​នាក់​។​

ពួកគេ​រស់​នៅលើ​គ្រែ​មួយ​ជាមួយ​ម្តាយ​នៃ​ក្រុមគ្រួសារ​មាន​ជីវភាព​ទីទ័លក្រ​នៅ​ដី​ឡូ​តិ៍​លេខ​៨​មណ្ឌល​៨​ភូមិ​ប្រជា​ធម្ម​កើត​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​នេះ​បើតាម​លោក​ស្រិល​អូន​ចៅសង្កាត់​ផ្សារកណ្តាល​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០២០ ។​

​កូនភ្លោះ​ស្រី​ចំនួន​៣​នាក់​បាន​សម្រាល​ពី​ម្តាយ​តាំងពី​ថ្ង​ទី​២៨​ខែមីនា​ឆ្នាំ​២០២០​នៅ​មន្ទីរពេទ្យ​គន្ធរ​បុប្ផា​ខេត្តសៀមរាប​។​ទារិកា​កើតមក​មាន​ទម្ងន់​ប្រហែល​១​គីឡូក្រាម​ត្រូវ​ចិញ្ចឹម​ក្នុង​កែវ​ពី​ពេល​សម្រាល​។​ប៉ុន្តែ​ពេលចេញ​ពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០២០​ទើប​យកមក​ឱ្យ​ដេក​លើ​កម្រាល​ខ្នើយ​ហើយ​យក​ទឹកដោះ​ម្តាយ​បំបៅ​។​

យោងតាម​អ្នកស្រី​ជួប​ចិត្តបាន​ឱ្យដឹងថា​សុខភាព​អ្នកស្រី​និង​ទារក​ល្អ​ធម្មតា​ដែរ​។​ប៉ុន្តែ​ដោយ​ខ្វះខាត​ជីវភាព​ពេក​ហើយ​កូន​ដល់​ទៅ​៣​នាក់​ផង​ក៏​ព្រួយបារម្ភ​មិន​អាចមាន​ម្ហូបអាហារ​ហូបចុក​គ្រប់គ្រាន់​ដើម្បី​មាន​ទឹកដោះ​ឱ្យ​កូនបៅ​។​ចំណែក​លោក​ខន​យ៉ាន​បានឱ្យដឹងថា​៖​គ្រួសារ​ខ្លួន​បានសម្រេច​ដាក់ឈ្មោះ​កូនស្រី​ទាំង​៣​តាម​លំដាប់​បង​ម៉ោង​គ្នា​មក​ប្អូន​មាន​៖១​ឈ្មោះ​ខន​គឹម​ឡាង​,​ឈ្មោះ​ខន​គឹម​ឡា​និង​ឈ្មោះ​ខន​គឹម​ឡៃ​។​

លោក​ស្រិល​អូន​ចៅសង្កាត់​លោក​គាត​ហ៊ុល​អភិបាលក្រុង​ប៉ោយប៉ែត​និង​មន្ត្រី​ក្រុមការងារ​ស​ប្បុសរ​ជន​មូលដ្ឋាន​បាន​ទៅសួរសុខទុក្ខ​និង​ផ្តល់​ការឧបត្ថម្ភ​បឋម​ដល់​គ្រួសារ​នេះហើយ កាលពី​ថ្ងៃទី​១០​ខែមេសា ឆ្នាំ​២០២០​។​លោក​គាត​ហ៊ុល​និង​ក្រុមការងារ​បាន​អបអរ​រីករាយ​ចំពោះ​សមាជិក​ពលរដ្ឋ​ខ្លួន​ដែល​កើត​បាន​ទារិកា​ទាំង​៣ ហើយ​បាន​សុខ​សប្បាយ មាន​សុខ​ភាពល្អ ។​

​លោក​អភិបាលក្រុង​ប៉ោយប៉ែត​លោក អភិបាលរង លោក​ចៅសង្កាត់​ផ្សារកណ្តាល ក្រុមការងារ ភូមិ អញ្ជើញ​ចុះសួរសុខទុក្ខ​នាំយក​សម្ភារ​និង​ថវិការ​រួមជាមួយ​នឹង​នាំ​យល​លិខិតអត្រានុកូលដ្ឋាន​មាន​សំបុត្រកំណើត​កូន​ទាំង ៣ ប្រគល់ជូន ដល់​ពលរដ្ឋ ១​គ្រួសារ​នេះ ។​

​លោក​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​និង​ក្តី​នឹករលឹក​ពី​សំណាក់ ថ្នាក់ដឹកនាំ​ជូន​គ្រួសារ​នេះ ។​ក្នុងនោះ​ការ​ឧ​ប​ត្ថ​នូវ​សម្ភារៈ​គ្រួសារ​ទារិកា​ភ្លោះ​៣​នាក់​មាន​គ្រឿងឧបភោគ​និង​បរិភោគ​ទឹកដោះគោ​និង​ថវិការ​ដូចជា​៖១​លោក​គាត​ហ៊ុល​ថវិកា​ចំនួន​៦០០.០០០​រៀល​និង​អង្ករ​ចំនួន​៥០​គីឡូក្រាម​។ ២ លោក​ស្រិល​អិន​ចៅសង្កាត់​ផ្សារកណ្ដាល​ថវិកា​ត​ចំនួន​២០០.០០០​រៀល​អង្ករ​។​៣​ក្រុមការងារ​សង្កាត់​ភូមិ​ចូលរួម​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​ទឹកដោះគោ​ចំនួន​២​កំប៉ុង​មុង​ក្រុង​ចំនួន​៣ ។​ខោអាវ​ថវិកា​ឧបត្ថម្ភ មួយចំនួនទៀត​៕S/

​រូបថត​៖​លោក​ខន​យ៉ាន​អ្នកស្រី​ជួប​ចិត្ត​ទទួល​ការសួរសុខទុក្ខ​អំណោយ​និង​ផ្តល់​សំបុត្រកំណើត​ដល់​កូនភ្លោះ​ស្រី​៣​នាក់​នៅ​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ពី​លោក​គាត​ហ៊ុល​លោក​ស្រិល​អូន​និង​ក្រុមការងារ (​រូប​៖ ភ្នំ​ស្វាយ )​

ទីតាំងផ្សាយពាណិជ្ជកម្ម