​ ​ ​ ​ពស់​លូន​ចូលក្នុង​មុង​ដេក​ចឹក​ក្មេងប្រុស​អាយុ​៨​ឆ្នាំ​ស្លាប់​

339
ចែករម្លែក

ដោយ​:​សុខុម​/​ស្ទឹងត្រែង​៖​សត្វ​ពស់​ដែលមាន​ពឹ​សបាន​លូន​ចូលក្នុង​មុង​ដេក​ចឹក​ក្មេងប្រុស​ម្នាក់​មាន​អាយុ​៨​ឆ្នាំ​បណ្តាល​ឱ្យស្លាប់​។​ករណីនេះ​កើតមាន​នៅ​ភូមិ​អូរ​លាង​ក្រួស​ឃុំ​ក្បាល​រមាស​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០២០​។​

លោក​ភុយ​លី​ប្រធាន​មណ្ឌល​សុខភាព​ក្បាល​រមាស​បាន​បំភ្លឺថា​ករណី​ពស់​ចឹក​ក្មេង​មាន​អាយុ​៨​ឆ្នាំ​នៅ​ភូមិ​អូរ​លាង​ក្រួស​ឃុំ​ក្បាល​រមាស​ស្រុក​សេ​សាន​បណ្តាល​ក្មេង​នោះ​ស្លាប់​។​ដោយ​ពួកគាត់​មិនបាន​ស្វែងរក​ការព្យាបាល​តាម​ផ្នែក​វិជ្ជា​សាស្ត្រ​ទាន់ពេល​។​ក្រុមគ្រួសារ​មិនបាន​ដឹក​ក្មេង​មក​ពេទ្យ​ទាន់ពេល​រយៈ​ក្រោយពេល​ពស់​ចឹក​ក្រោម​២​ម៉ោង​ក្មេង​នោះ​បាត់​បង់ជីវិត​។​ពស់​ដែល​ចឹក​ក្មេង​មាន​ពឺ​ស​ខ្លាំង​។​ពស់​ដែល​ចឹក​ក្មេង​ត្រូវគេ​សម្លាប់​ផងដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម