​ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​តុលាការ​ពីបទ​ជួញដូរ​សារធាតុ​ញៀន​

202
ចែករម្លែក

ដោយះគ្រញូង/បាត់ដំបង​៖​លោក​សុខ​សារិន​អធិការនគរបាល​ស្រុក​ប​វេ​ល​បានឱ្យដឹងថា​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០២០​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការ​ស្រុក​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​តុលាការ​នៅ​ចំណុច​ភូមិ​សាំង​រាំង​ឃុំ​ប​វេ​ល​ស្រុក​ប​វេ​ល​ដោយ​ចោទ​ពីបទ​ជួញដូរ​នូវ​សារធាតុ​ញៀន​។​

​លោក​សុខ​សារិន​បាន​បញ្ជាក់ថា​ជនសង្ស័យ​មានឈ្មោះ​វ៉េ​វឿ​ត​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ​។​ការចាប់ខ្លួន​ជនសង្ស័យ​គឺ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​៣២​ត​.​ព្រ​ចុះ​ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០២០​របស់លោក​ញូ​ង​ច​ន្ធី​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង​។​នៅ​រសៀល​ថ្ងៃទី​១១​ខែមេសា​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/

​ ​ ​រូប​ថ​តះ​ជនសង្ស័យ​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ​

ទីតាំងផ្សាយពាណិជ្ជកម្ម