ប្រកាស​សុពលភាព​ក្រុមប្រឹក្សា​សង្កាត់​ព្រែក​តាសេក​ចូលកាន់​តំណែង​

1213
ចែករម្លែក

(​ភ្នំពេញ​)៖​បន្ទាប់ពី​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​រួចមក​នៅ​ល្ងាច​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០១៧ នៅ​សង្កាត់​ព្រែក​តាសេក បានធ្វើ​ពិធី​ប្រកាស​សុពលភាព​ក្រុមប្រឹក្សា​សង្កាត់​ចូលកាន់​តំណែង​ក្រោម​ការអញ្ជើញ​ចូលរួម​ពី​លោក លោក ឃ្លាំង​ហួត អភិបាល​នៃ​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ជ្រោយចង្វារ លោក​អឿ ស៊ីផុន ចៅសង្កាត់​ព្រែក​តាសេក កូតា គណបក្ស​ប្រជាជន​កម្ពុជា និង​មន្ត្រី​ពាក់​ព​ន្ធ័​ជាច្រើនរូប​ទៀត ។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ​ស្តីពី​សមាសភាព​ក្រុមប្រឹក្សា​សង្កាត់​ច្រាំង​ចំរេះ​ទី​២​អណ​ត្តិ​ទី​៤​មាន​ចំនួន​៥​រូប ក្នុងនោះ​លោក​វ៉ាន់ ផន ជា​ប្រធាន​ក្រុមប្រឹក្សា លោក​ហ៊ុន​ជាង សមាជិក​ក្រុមប្រឹក្សា លោកស្រី​ថេ​ង ស្រី​នាង សមាជិក​ក្រុមប្រឹក្សា លោក ខឹម ខឿន​សមាជិក​ក្រុមប្រឹក្សា និង​លោកស្រី​ប៉ក់​អ៊ី សមាជិក​ក្រុមប្រឹក្សា ។​

​បន្ទាប់ពី​សមាជិក​ក្រុមប្រឹក្សា​ចាស់ ឡើង​អាន​របាយការណ៍ ការងារ​ដែល​សង្កាត់​ព្រែក​តាសេក​អនុវត្ត​អណ​ត្តិ​ទី​៣​កន្លងមក និង​ការប្រគល់​សេចក្តីសម្រេច និង​ត្រា ព្រមទាំង​ការឡើង​ធ្វើការ​ប្តេជ្ញាចិត្ត​របស់លោក អឿ​ស៊ីផុន​អាណត្តិ​ទី​៤​រួចមក មានប្រសាសន៍​សំណេះសំណាល​ផ្តាំផ្ញើ​នាឱកាស​នោះ​លោក ឃ្លាំង​ហួត អភិបាល​នៃ​គណៈ​អភិបាល​ខណ​ជ្រោយចង្វារ ក៏បាន​ចូលរួម​អបអរសាទរ​ចំពោះ​លោក លោកស្រី ជា​សមាជិក​សមាជិការ​អណ​ត្តិ​ទី​៤ និង​លោក​ចៅសង្កាត់​ចៅ​រង​ទាំងអស់​ដែល​បានទទួល​នូវ​សេចក្តី​ជឿទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ តាមរយៈ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អណ​ត្តិ​ទី​៤​កន្លងមក ដែល​ប្រព្រឹត្តិ​ទៅដោយ​សេរី​យុត្តិធម៌​ត្រឹមត្រូវ ៕ ​ដោយ ៖ម៉េង​សែ

ទីតាំងផ្សាយពាណិជ្ជកម្ម