តារា​ស្រី​ជប៉ុន ប្រលេះ​ផ្លែឈើ និង​បន្លែ​ជា​បំណែក​តូចៗ រាប់​លេង​អំឡុង​កូ​រ៉ូ​ណា​

263
ចែករម្លែក

ដោយសារ​រដ្ឋាភិបាល​ជ​ប៉ុន ចេញ​បម្រាម​មិនឱ្យ​ពលរដ្ឋ​ចេញពីផ្ទះ​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ តារា​ស្រី​ជប៉ុន ម្នាក់​បាន​ប្រលេះ​ផ្លែឈើ និង​បេះ​បន្លែ​ជា​បំណែក​តូចៗ ហើយ​រាប់​វា​លេង​ដើម្បី​បំបាត់​ភាព​អផ្សុក​។ សកម្មភាព​របស់​នាង ត្រូវបាន​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​បង្ហោះ​ចែករំលែក​តៗ​គ្នា​ព្រោងព្រាត​។​
​ ​
​នាង គី​ក​កា​វ៉ា យូ (Kikkawa You) វ័យ​២៧ ឆ្នាំ​ដែល​ល្បីល្បាញ​បំផុត​ដោយសារ​ផលិត​ចម្រៀង​វែង បំផុត​រហូតដល់​ទៅ ១៧ នាទី​កន្លះ​បានចាប់ផ្ដើម​ធ្វើបែបនេះ​កាលបី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន ហើយ​បាន​បង្ហោះ​លទ្ធផល​សម្រេចបាន​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទ្វី​ត​ទ័​រ​។​
​ ​
​កិច្ចការ​ដំបូង​ដែល​នាង​ធ្វើ គឺ​ប្រលេះ​ក្រូច​មួយ​ក្លែប​ជា​បំណែក​តូចៗ​រហូត​បាន ១៥៨ បំណែក រួច​ថត​បង្ហោះ​។ ២ ថ្ងៃ​ក្រោយមក នាង​បាន​ប្រលេះ​ផ្លែឈើ និង​បន្លែ​ជា​បន្តបន្ទាប់​គួរឱ្យ​ចាប់អារម្មណ៍​។​
​ ​
​អញ្ចឹង​តោះ​! បើ​ចង់​ជ្រាប​ច្បាស់​ថា​តើ​នាង​ប្រលេះ​អ្វីខ្លះ និង​បាន​ច្រើន​ប៉ុណ្ណា សូម​រីករាយ​ទស្សនា រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ ខុម