នាង ម៉ា​ឡា​ឡា ជ័យលាភី​ណូបែល​សន្តិភាព ធ្វើដំណើរ​ទៅ​ប៉ា​គី​ស្ថាន​ជា​លើកទីមួយ ចាប់តាំងពី​ត្រូវបាន​វាយប្រហារ​ដោយ​ក្រុម​តា​លី​បង់​

1351
ចែករម្លែក

នាង ម៉ា​ឡា​ឡា យូ​សា​ហ្វ​ហ្សៃ (Malala Yousafzai ) ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព បាន​វិលត្រឡប់​ទៅ​ប្រទេស​ប៉ា​គី​ស្ថាន​នៅ​ថ្ងៃ​ព្រ​ហ​​ស្ប​តិ៍​ទី​២៩​ខែមីនា ដែលជា​ការធ្វើដំណើរ​លើ​ក​ទីមួយ​របស់​នាង​ទៅកាន់​ប្រទេស​កំណើត​របស់​នាង ចាប់តាំងពី​នាង ត្រូវបាន​បាញ់​ចំក្បាល ដោយ​អ្នក​វាយប្រហារ​តា​លី​បង់ កាលពី​៦​ឆ្នាំ​កន្លងទៅ​ដោយសារ​ការគាំទ្រ​ការអបរំ​ចំពោះ​ក្មេងស្រី​។​

​នាង ម៉ា​ឡា​ឡា យូ​សា​ហ្វ​ហ្សៃ ត្រូវបាន​គេ​គោរព​យ៉ាង​ទូលំទូលាយ​ជា​អន្តរជាតិ​ចំពោះ​ភាពក្លាហាន​និង​សកម្មភាព​របស់​នាង​ប៉ុន្តែ​មតិ​យល់​​ឃើញ​របស់​នាង ត្រូវបាន​ប្រឆាំង​នៅ​ប្រទេស​ប៉ា​គី​ស្ថាន ដែល​ក្រុម​អ្នក​អភិរក្ស​មួយចំនួន​ចាត់ទុក​នាង​ជា​ភ្នាក់ងារ​លោកខាងលិច​ក្នុង​​បេសកកម្ម​មួយ ដែល​ធ្វើឱ្យ​អាម៉ាស់​ដល់​ប្រទេស​របស់​នាង​។​

​មន្ត្រី​រដ្ឋាភិបាល​ម្នាក់​បាន​និយាយថា នាង ម៉ា​ឡា​ឡា យូ​សា​ហ្វ​ហ្សៃ ត្រូវបាន​រំពឹងថា​នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី លោក សា​ហ៊ី​ដ ខា​កាន់ ​អាប់​បា​ស៊ី (Shahid Khaqan Abbasi)​ក្នុងអំឡុងពេល​ដំណើរ​ទស្សន កិច្ច​រយៈពេល​៤​ថ្ងៃ ប៉ុន្តែ​ព័ត៌មាន​លម្អិត​បន្ថែមទៀត​ជុំវិញ​​ដំណើរ​ទស្សនកិច្ច​នេះ ត្រូវបាន​គេ​រក្សា​ទុកជា​ការសម្ងាត់​។​

​ដោយ​ត្រូវបាន​អមដំណើរ​ដោយ​ឪពុកម្តាយ​របស់​នាង​នោះ នាង ម៉ា​ឡា​ឡា យូ​សា​ហ្វ​ហ្សៃ ជា​និស្សិត​អាយុ​២០​ឆ្នាំនេះ ត្រូវបាន​អមដំណើរ​​ការពារ កាត់​តាម​អាកាសយានដ្ឋាន​អន្តរជាតិ Benazir Bhutto នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ ដោយ​មានការ​រឹតបន្តឹង​សន្តិសុខ​ជាខ្លាំង​។ ​នេះ​យោងតាម​រូបថត​ដែល​បាន ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ក្នុងស្រុក​។​

​នាង ម៉ា​ឡា​ឡា យូ​សា​ហ្វ​ហ្សៃ បាន​ក្លាយជា​និមិត្តរូប​សកលលោក​សម្រាប់​សិ​ទិ្ធ​មនុស្ស​បន្ទាប់ពី​ខ្មាន់កាំភ្លើង​ម្នាក់ បាន​ឡើង​ជិះ​រថយន្ដ​​សាលា​របស់​នាង​នៅ​ជ្រលង​ភ្នំ​ស្វាត​កាលពី​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០១២ ហើយ​បាន​សួរថា ” តើន​រណា ជា ម៉ា​ឡា​ឡា​? ” ហើយ​បាន​បាញ់​នាង​។​

​នាង​ត្រូវបាន​ព្យាបាល​រងរបួស​នៅ​ប្រទេស​អង់គ្លេស​ជា​ដែល​នាង​បាន​រៀន​បញ្ចប់​ការសិក្សា​របស់​នាង​ផងដែរ​។ ​នាង​ទទួលបាន​រង្វាន់​ណូបែល​សន្តិភាព​កាលពី​ឆ្នាំ​២០១៤៕​ដោយ​៖​សុខា​/SN

ទីតាំងផ្សាយពាណិជ្ជកម្ម