កងទ័ព​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​បាញ់​ដាក់គ្នា​យ៉ាង​ខ្លាំង​នៅ​តំបន់​កា​ស្មៀ បណ្តាលឱ្យ​ស្លាប់​៣​នាក់​

381
ចែករម្លែក

​ប៉ូលិស​ឥណ្ឌា​បាន​និយាយថា ភាព​តានតឹង​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​នៅក្នុង​ជម្លោះ​នៅ​តំបន់​កា​ស្មៀរ កាលពី​ថ្ងៃអាទិត្យ នៅពេល​ដែល​កងទ័ព​នៃ​ប្រទេស​ទាំង​២​បាន​បាញ់កាំភ្លើង​ផ្លោង​យ៉ាងខ្លាំង ដោយ​បណ្តាល​ឱ្យ​ស្លាប់​ជន​ស៊ីវិល​យ៉ាងហោច​ណាស់​ចំនួន​៣ នាក់​។​

​ភាគី​នីមួយៗ​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​អំពី​ការចាប់ផ្តើម​បាញ់​ផ្លោង​និង​តម្រង់​គោលដៅ​ទៅលើ​តំបន់​ស៊ីវិល​ដោយ​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ឆ្នាំ ២០០៣​តាម​បណ្តោយ​ខ្សែបន្ទាត់​​គ្រប់គ្រង​ដែល​បែងចែក​តំបន់​កា​ស្មៀរ​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​។​

​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​មាន​ទំនាក់ទំនង​កាន់តែ​អាក្រក់​ជូរចត់​ខ្លាំង​ឡើង​អំពី​តំបន់​កា​ស្មៀរ​ដោយ​ប្រទេស​ទាំង​២​នេះ​បាន​អះអាង​រៀងៗ​ខ្លួន​ក្នុង​ការគ្រប់គ្រង​តំបន់​នេះ​ទាំងមូល​។ ពួកគេ​បាន​ធ្វើ​សង្គ្រាម​២​ក្នុងចំណោម​សង្គ្រាម​ទាំង​៣​របស់​ពួកគេ​ចាប់តាំងពី​ឆ្នាំ​១៩៤៧ លើ​ការទាមទារ​គ្រប់គ្រង​ប្រជែង​គ្នា​លើ​តំបន់ភ្នំ​ហេមពាន្ត​នេះ​។​

​ប៉ូលិស​ឥណ្ឌា​បាន​និយាយថា ជន​ស៊ីវិល​៣​នាក់​ត្រូវបាន​សម្លាប់​នៅពេល​គ្រាប់ផ្លោង​ច្រើន​គ្រាប់​ដែល​បាញ់​ពី​កងទ័ព​ប៉ា​គី​ស្ថាន​នោះ បាន​ធ្លាក់ចំ​ផ្ទះ​នៅ​តាម​បណ្ត​យ​ខែ​បន្ទាត់​ព្រំដែន​នៅ​តំបន់​គូប​វ៉ា​រ៉ា​នៃ​​តំបន់​កា​ស្មៀរ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា កាលពី​ថ្ងៃអាទិត្យ​។​

​ប៉ុន្តែ សេចក្តីថ្លែងការណ៍​របស់​កងទ័ព​ប៉ាគី​ស្ថាន បាន​និយាយថា មានការ​បាញ់កាំភ្លើង​ធំ​ច្រើន​គ្រាប់​ចេញពី​ប្រទេស​ឥណ្ឌា ដោយ​តម្រង់​គោលដៅ​លើ​ជន​ស៊ីវិល​នៅ​ខាង​ទឹកដី​ប៉ា​គី​ស្ថាន​នៃ​ព្រំដែន​​នោះ ដោយ​បណ្តាលឱ្យ​របួស​មនុស្ស​២​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

​ប្រជាជន​ប៉ា​គី​ស្ថាន​លែង​សាកសព​ដែល​ពួកគេ​អះអាង​ថា​ស្លាប់​ដោយ​ការបាញ់​របស់​កងទ័ព​ឥណ្ឌា​

ទីតាំងផ្សាយពាណិជ្ជកម្ម