​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

865
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដកហូត​បាន​មួយចំនួន កាលពី​នៅវេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវលំ ភូមិ​ដំណាក់​ធំ​៣ សង្កាត់ ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ។​

​លោក ឯម ភា​រី នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល​ស្ទឹងមានជ័យ​ទី​៣ បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ ថា រិទ្ធី ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ​និង​ទី​២-​ឈ្មោះ គង់ តារា ហៅ ចឺម ភេទ ប្រុស អាយុ ១៧ ឆ្នាំ​ជនជាតិ​។ វត្ថុតាង​ដកហូត​បានរួម​មាន​៖ ក្រាម​ពណ៌ ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​៣ កញ្ចប់​(​កញ្ចប់​ថង់​ធំ​១, កញ្ចប់​ថង់​តូច​២) និង​ម៉ូតូ​១​គ្រឿង​មិន​ស្គាល់​ម៉ាក (​ម៉ូតូ​ចាស់​) ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង ចាត់​តាម​នីតិវិធី ៕S/​