​ខ្យល់​កន្ត្រាក់​បង្ក​ខូចខាត​ផ្ទះ​ពលរដ្ឋ​កើនឡើង​៥០​ខ្នង​ពេល​ភ្លៀង​កក់ខែ​ធ្លាក់​គ្រាប់​ព្រិល​

144
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​នៅ​ស្រុក​ថ្មពួក ខ្យល់​កន្ត្រាក់​បង្ក​ខូចខាត​ផ្ទះ​ពលរដ្ឋ​កើនឡើង​៥០​ខ្នង ពេល​ភ្លៀង​កក់ខែ​ធ្លាក់​គ្រាប់​ព្រិល ។​ចំពោះមុខ មកទល់​ថ្ងៃទី​១៣​ខែមេសា​ឆ្នាំ​២០២០​កងកម្លាំង​នគរបាល កងទ័ព​ដែល​បាន​នឹង​កំពុង​បន្ត​បង្ហើយការ​ចុះជួយ​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​។​ក្នុងនោះ​អាជ្ញាធរខេត្ត​បានផ្តល់​ស័ង្កសី​រួម​ចំនួន​៣០០​សន្លឹក​ដល់​ប្រជាពលរដ្ឋ​គ្រោះ​ដោយ​ខ្ស​ល់​កន្ត្រាក់​និង​ឧបត្ថម្ភ​ជា​គ្រឿង​បរិភោគ​។​

កាលពី​ថ្ងៃទី​១២​ខែមេសា​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​មន្ត្រី​ពាក់ព័ន្ធ​បាន​ចុះ​សូរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្ស​ល់​កន្ត្រាក់​និង​ពិនិត្យមើល​ពី​សកម្មភាព​របស់​កងកម្លាំង​មាន​នគរបាល​យោធា​ដែល​បាន​ចុះជួយ​ជួសជុល​និង​ធ្វើ​ផ្ទះ​ថ្មី​ខ្លះ​ជូន​ពលរដ្ឋ​។​ក្នុងឱកាស​នោះដែរ​លោក​អភិបាល​បាន​ឧបត្ថម្ភ​នូវ​គ្រឿង​បរិភោគ​ឧបភោគ​ជូន​ជន​ចាស់ជរា​ក្រីក្រ​ដែល​រស់នៅ​ជាមួយ​ចៅ​២​នាក់​ហើយក៏​ជា​ជនរងគ្រោះ​ដោយ​ខ្ស​ល់​កន្ត្រាក់​កួច​របើក​ដំបូលផ្ទះ​អស់ទាំង​ស្រុង​។​មាន​អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ​ទឹកត្រី និង​ថវិកា​ចំនួន​១៥​ម៉ឺន​រៀល ។​

​សូម​រំលឹកថា​នៅ​ល្ងាច​វេលា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០២០​មាន​ភ្លៀង​កក់ខែ​មួយ​មេ​ទៀត​យ៉ាងខ្លាំង​ហើយ​មាន​ធ្លាក់​គ្រាប់​ព្រិល​លាយឡំ​ជាមួយនឹង​ខ្ស​ល់​កន្ត្រាក់​បក់បោក​ធ្វើឱ្យ​លំនៅស្ថាន​របស់​ប្រជាពលរដ្ឋ​កើន​ដល់​ជាង​៥០​ខ្នង​លើ​២​ឃុំ​នៅក្នុង​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​។​ការខូចខាត​មាន​ខ្លះ​របើក​ដំបូល ជញ្ជាំង ខ្លះ​ដួលរលំ និង​ធ្លាក់​ចេញពី​ជើង​កំណល់ ។​

​លោក​ឌៀប​ឈួន​អភិបាលស្រុក​ថ្មពួក​បាន​ឲ្យ​ដឹងថា​៖​ភ្លៀង​កក់ខែ​១​មេ​ទៀត​ដែលមាន​ធ្លាក់​គ្រាប់​ព្រិល​ផង​លាយឡំ​នឹង​ខ្ស​ល់​កន្ត្រាក់​បង្ក​ឱ្យ​ខូចខាត​ផ្ទះ​ពលរដ្ឋ​ចំនួន​៤​ភូមិ​ក្នុង​ឃុំ​គោក​រមៀត​អស់​ចំនួន​៥១​ខ្នង​។​ខូច​ធ្ងន់​របើក​ដំបូល​ទាំង​ទាំងស្រុង​ចំនួន​១០​ខ្នង​និង​ខ្ស​ល​កួច​ធ្លាក់​ពីលើ​កំណល់​ចំនួន​១​ខ្នង​,​របើក​ដំបូល​សាលារៀន​១​ខ្នង​និង​កុដិ​លោក​១​ខ្នង៕S/

​រូបថត​៖​លោក​អ៊ុ​រាត្រី​និង​មន្ត្រីរាជការ​កងកម្លាំង​នគរបាល​យោធា​ពិនិត្យ​និង​ឆ្លើយតប​ផល​រង​ឡ្រោះ​ពី​ខ្យល់​កន្ត្រាក់​នៅ​៤​ភូមិ​ក្នុង​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក (​រូ​ូ​ប ៖ ប​.​ជ័យ​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ