កូវី​ដ​១៩​សម្លាប់​មនុស្ស​ជាង​​២៣.០០០នាក់​នៅ​អាម៉េរិក និង​ចម្លង​ជាង​២​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​

224
ចែករម្លែក

​ចំនួន​មនុស្ស​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩ បាន​ហក់​ឡើង​ហួស​២៣.០០០​នាក់​នៅ​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ​ទី​១៤​មេសា នៅ​ពេល​ពួក​មន្ត្រី​បាន​និយាយថា ស្ថានភាព​អាក្រក់​បំផុត​ទំនង​ជា​ចប់​ ហើយ​ការផ្ទុះ​​ជំងឺ​អាច​ឈាន​ដល់​ចំណុច​កំពូល​និង​ធ្លាក់ចុះ​មក​វិញ​នៅ​សប្តាហ៍​នេះ​។​

​សហរដ្ឋ​អាម៉េរិក ដែល​មាន​ប្រជាពលរដ្ឋ​ច្រើន​បំផុត​ទី​៣​ក្នុង​លោក មាន​អ្នកស្លាប់​ដោយកូវី​ដ​១៩​ច្រើនជាងគេ គឺ​២៣.៦០៤​នាក់ គិត​ត្រឹម​ថ្ងៃ​អង្គារ​ទី​១៤​មេសា ក្នុងចំណោម​អ្នក​ឆ្លង​៥៨៦.០៥៧​នាក់ នៅពេល​​ពិភពលោក​ទាំងមូល​មាន​អ្នក​កើតកូ​វីដ​១៩​សរុប​២.០១៩.៣២០​នាក់​។​

​រដ្ឋ​ញូវយ៉ក មាន​អ្នកស្លាប់​ដោយ​វីរុស​កូរ៉ូ​ណានេះ​ជា​ង​១០០.០០០​នាក់​ ដោយ​ការផ្ទុះ​ជំងឺ​កើតមាន​ខ្លាំង​នៅ​ជុំវិញ​និង្នុង​ទីក្រុង​ញូវយ៉ក ។​ទោះ​ជា​ចំនួន​អ្នកស្លាប់​កើនឡើង​ដល់​ជាង​១​ម៉ឺន​នាក់​កាលពី​ថ្ងៃ​ចន្ទ តែ​វា​​ជា​លើកដំបូង​ក្នុង​រយៈពេល​១​សប្តាហ៍​ដែល​ចំនួន​អ្នក​ស្លាប់​បាន​ធ្លាក់​ចុះ​ក្រោម​៧០០​នាក់​ក្នុង​មួយថ្ងៃ​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋ​វ៉ា​យ​អូ​មីង បាន​រាយការណ៍​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​លើកដំបូង កាលពី​ថ្ងៃ​ចន្ទ ដែលនាំឲ្យ​អាម៉េរិក​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​នេះ​នៅ​គ្រប់​៥០​រដ្ឋ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

ទីក្រុង​ញូវយ៉ក​ក្លាយជា​ទីក្រុង​ខ្មោច នៅពេល​ចំនួន​មនុស្ស​ស្លាប់​កើន​ហួស​១០.០០០​នាក់​