ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​មានប្រៀប​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ ឡូ​តា​រ៉ូ ម៉ា​ទីណេស​

162
ចែករម្លែក

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​មានប្រៀប​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ ឡូ​តា​រ៉ូ ម៉ា​ទីណេស (Lautaro Martinez) របស់​ក្លិប អ៊ី​ន​ធ័​រ មី​លេន​(Inter Milan) នៅ​រដូវក្តៅ​នេះ​។​
​ ​
​ក្រុម​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) មានបំណង​ដំណើរការ​លក្ខខណ្ឌ​ទិញ ផ្តាច់​៩៧,៥​លាន​ផោន​នៅ​រដូវក្តៅ​នេះ​។​
​ ​
​ក្លិប​ឆេ​ល​ស៊ី​ក៏​កំពុង​តាម​ប្រមាញ់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ផងដែរ ស្របពេល​ក្លិប រៀល ម៉​ឌ្រី​ត​( Real Madrid) និង​ក្លិប​បា​សេ​ឡូ​ណា​( Barcelona) ក៏​ចាប់អារម្មណ៍​ផងដែរ​។
​ ​
​លោក ហ្សា​វី​យេ ហ្សា​ណេ​តទី (Javier Zanetti) អនុប្រធាន​ក្លិប Inter Milan មាន​ទំនុកចិត្ត​ថា ម៉ា​ទីណេស នឹង​បន្ត​នៅ​ជាមួយ​ក្លឹប​នេះ​ទៀត បើទោះបី​ជាមាន​ចំណាប់អារម្មណ៍​ពី​ក្លិប Barcelona ក៏ដោយ​។​
​ ​
​ម៉ា​ទីណេស ធ្វើ​បានល្អ​មែនទែន​នៅ​រដូវ​កាល​នេះ ហើយ​កីឡាករ​រូបនេះ​រកបាន​១៦​គ្រាប់​ក្នុងការ បង្ហាញមុខ​៣១​លើក​នៅ​គ្រប់​ក្របខណ្ឌ​ប្រកួត​ទាំងអស់​។​
​ ​
​ទោះបីជា​យ៉ាងណា​លោក ហ្សា​ណេ​តទី ជឿថា ម៉ា​ទីណេស នឹងមិន​ចាកចេញ​ពី​ក្របខ័ណ្ឌ Serie A ក្នុងពេល​ឆាប់ៗ​នេះ​ទេ​។ លោក ហ្សា​ណេ​តទី បាន​និយាយថា “​នៅពេលនេះ​យើង​មិន​និយាយ អំពី​បញ្ហា​ទីផ្សារ​ផ្ទេរ​ទេ ហើយ​រឿង​សំខាន់​នោះ​គឺ​សុខភាព​”​។​
​ ​
​លោក​បន្តថា “​ខ្ញុំ​ឃើញ​គាត់​សប្បាយចិត្ត​ជាមួយ Inter Milan​។ គាត់​ពេញ​ចិត្តនឹង​ក្លិប​។ យើង​ជឿ លើ​គាត់ ហើយ​ខ្ញុំ​មើលឃើញ​អនាគត​របស់​កីឡាករ​រូបនេះ​នៅ​ក្លិប Inter Milan “៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ឡូ​តា​រ៉ូ ម៉ា​ទីណេស (Lautaro Martinez)