តាន​ហ្គុ​យ អឹ​ន​ដុម​បេ​ឡេ ពិចារណា​ពី​អនាគត​ជាមួយ​ស្ពឺរ​បន្ទាប់ពី​ភ្ញាក់ផ្អើល​នឹង​ការហ្វឹក ហាត់ របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ​

216
ចែករម្លែក

​តាម​សេចក្តីរាយការណ៍​ថា កីឡាករ តាន​ហ្គុ​យ អឹ​ន​ដុម​បេ​ឡេ (Tanguy Ndombele) កំពុង ពិចារណា ពី​អនាគត​ជាមួយ​ក្លិប​តូ​តិ​ន​ហេម​( Tottenham) បន្ទាប់ពី​មាន​ភាព​ភ្ញាក់ផ្អើល​នឹង​កម្មវិធី ហ្វឹកហាត់​កាលពី​សប្តាហ៍​មុន​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ ត្រូវបាន​គេ​ថត​ឃើញ​ដាក់​ឲ្យ អឹ​ន​ដុម​បេ​ឡេ រ៉ា​យ​អាន់ សេស​សេ​ញ៉ុ​ង​(Ryan Sessegnon) និង ដា​វីន​សិន សាន​ឆេស (Davinson Sanchez) ហ្វឹកហាត់​នៅ​ទីសាធារណៈ កាលពី​ថ្ងៃ​អង្គា​រ៍​។​
​ ​
​គ្រូបង្វឹក​ក្លិប​ស្ពឺរ​( Spurs )​រូបនេះ​បាន​គោះទ្វារ​របស់ អឹ​ន​ដុម​បេ​ឡេ ហើយ​ប្រាប់​ឲ្យ​ខ្សែបម្រើ​រូបនេះ ចូលរួម​ហាត់ប្រាណ​ជាមួយ​លោក​។​
​ ​
​កីឡាករ​បារាំង​រូបនេះ​កម្រ​ចាក​ចេញពីផ្ទះ​របស់ខ្លួន​ណាស់​ពីរ​សប្តាហ៍​កន្លងមកនេះ​ដោយសារតែ ការ​រឹតត្បិត ចំពេល​មាន​វិបត្តិ​វីរុស​កូ​រ៉ូ​ណា​។
​ ​
​ប៉ុន្តែ អឹ​ន​ដេ​ម​បេ​ឡេ គោរព​តាម​បញ្ជា​របស់លោក ម៉ូ​រី​ញ៉ូ និង​ស្លៀក​ឈុត​កីឡាករ​មុនពេល​អ្នក ទាំងពីរ​ចូលរួម​រត់​លេង​ជាមួយ សាន​ឆេស និង សេស​សេ​ញ៉ុ​ង​។
​ ​
​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្លិប Spurs ក្នុងតម្លៃ​៤២​លាន​ផោន​កាលពី​រដូវក្តៅ ឆ្នាំមុន ប៉ុន្តែ​រង​ការរិះគន់​ច្រើនលើក​ច្រើន​ពី​គ្រូបង្វឹក ម៉ូ​រី​ញ៉ូ​ដោយសារតែ​មិនសូវមាន​សមត្ថភាព ពេញលេញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ តាន​ហ្គុ​យ អឹ​ន​ដុម​បេ​ឡេ (Tanguy Ndombele)