ទឹកដោះគោ និង​មហារីក​សុដន់ មាន​អ្វី​ទាក់ទង​គ្នា​ដែរ​ទេ​?

304
ចែករម្លែក

​អ្នកជំនាញ​ខាង​សុខភាព​បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​ទឹកដោះគោ​រាល់ថ្ងៃ​គឺជា​រឿង​ល្អ​សម្រាប់​សុខភាព ប៉ុន្តែ​ការសិក្សា​ថ្មី​មួយ​បានទទួល​ស្គាល់​រឿងនេះ​ចំពោះ​មនុស្ស​ស្រី​។ ការសិក្សា​បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​ទឹកដោះគោ​ជា​ទៀងទាត់​ប្រហែលជា​បង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​លើ​មនុស្ស​ស្រី​រហូតដល់ ៨០​ភាគរយ អាស្រ័យ​ទៅតាម​ចំនួន​ដែល​ទទួលទាន​ដែរ​។

ការ​ញ៉ាំ​តិចជាង​មួយ ពែង​ក្នុង​មួយថ្ងៃ ជាប់ទាក់ទង​នឹង​ការបង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីកសុដន់ ៣០​ភាគរយ​។ ប៉ុន្តែ យ៉ា​អួ និង​អាហារ​ធ្វើ​ពី​សណ្តែកសៀង​មិនបាន​ធ្វើ​ឲ្យ​ប្រឈម​កាន់ តែ​ខ្ព​ស់នឹង​មហារីក​សុដន់​ទេ​។ ការសិក្សា​នេះ​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន International Journal of Epidemiology​។​

​តើ​មាន​អ្វី​ទាក់ទង​គ្នា​រវាង​ទឹកដោះគោ និង​មហារីក​សុដន់​ទៅ​? អ្នកស្រាវជ្រាវ​ជឿថា អ័រម៉ូន​ភេទ ដែលមាន​ក្នុង​ទឹកដោះគោ​ប្រហែលជា​ហេតុផល​មួយ​នាំ​ឲ្យ​កើត​មហារីក​សុដន់​លើ​មនុស្ស​ស្រី​។ ទឹកដោះគោ​ភាគច្រើន​គឺ​ចេញពី​គោ​បំបៅ​ដោះ​កូន និង​មាន​ផ្ទៃពោះ​ហើយ​នៅពេល​ស្ត្រី​ញ៉ាំ​ទឹក ដោះ​គោ​បែបនេះ ពួកគេ​នឹង​ប៉ះពាល់​នឹង​អ័រម៉ូន​ទាំងអស់នោះ​។

​ការសិក្សា​ខ្លះ​ក៏​បង្ហាញថា ការ​ញ៉ាំ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ និង​ប្រូតេអ៊ីន​សត្វ​ផ្សេងៗ​ទៀត​នឹង ធ្វើ​ឲ្យ​អ័រម៉ូន Insuline-like Growth Factor-1 (IGF-1) កើនឡើង ដែល​វា​ត្រូវបាន​គេ​ជឿថា ជំរុញ ដល់​ការកើត​ជំងឺមហារីក​។ ក្នុង​ឆ្នាំ ២០០៣ ការសិក្សា​មួយ​ក៏បាន​ភ្ជាប់​ទំនាក់ទំនង​នៃ​ការ​ញ៉ាំ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ដូចជា ទឹកដោះគោ​ស្រស់ និង​ប័​រ​ជាមួយនឹង ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​មហារីក​សុដន់​លើ​មនុស្ស​ស្រី​។​ការ​ប្រឈម​នេះ​ត្រូវបាន​គេ​មើលឃើញ​នៅពេល​ស្ត្រី​ញ៉ាំ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ចាប់ពី​ពីរដង​ឡើង​ទៅជា​រៀងរាល់ថ្ងៃ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម