ប្លន់​រថយន្ត​នៅ​ខណ្ឌ​៧​មករា យកមក​ប្លុង​ចោល​នៅក្នុង​កោះ​ពេជ្រ ​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​

226
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: ជនជាតិ​ចិន​ម្នាក់ បានធ្វើ​សកម្មភាព​យក​កាំបិត​ភ្ជង់​ប្លន់​រថយន្ត ពី​ជន​ជាតិចិន​ដូចគ្នា​បានសម្រេច​នៅ​ខណ្ឌ​៧​មករា បើក​យកមក​ប្លុង​ចោល​នៅក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​មុខ​អគារ B​។ ហេតុការណ៍​ប្លន់​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០ នៅ​ផ្លួ​វ​១១១​កែង​ផ្លូវ​២៤២ ស្ថិតក្នុងសង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា តែ​រថយន្ត​បំពាក់​ប្រព័ន្ធ GPS ទើប​ម្ចាស់​តាម​ស្វែង​រកឃើញ​នៅក្នុង​កោះ​ពេជ្រ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

​រថយន្ត​ដែល​ត្រូវ​ជនសង្ស័យ​ប្លន់​ម៉ាក​តូ​យូ​តា​ព្រូស ពាក់​ផ្លាកលេខ ភ្នំពេញ 2AW-6277​។

​តាម​សម្ថ​កិច្ច​បាន​ប្រាប់​ឱ្យដឹងថា រថយន្ត​ខាងលើ​ម្ចាស់​ជា​ជនជាតិ​ចិន ដោយ​ដាក់​ជួល​សម្រាប់​ជនជាតិ​ចិន​ដូចគ្នា​។ នៅវេលា​កើតហេតុ ស្រាប់តែ​ជនរងគ្រោះ​បានខ​ល​រាយការណ៍​ទៅ​សមត្ថកិច្ច​ថា មាន​ចោរ​ជនជាតិ​ចិន​បាន​យក​កាំបិត​ចុង​ស្រួច មក​ប្លន់​យក​រថយន្ត​មួយគ្រឿងចេញទៅ​បាត់​ហើយ​។ សមត្ថកិច្ច​បាន​បន្តថា ភ្លាម​នោះបាន​ចាត់​កម្លាំង​តាម​ស្វែងរក​គ្រប់​ទីកន្លែង ដោយសារ​រថយន្ត​ភ្ជាប់​ប្រព័ន្ធ GPS ក៏​ស្វែង​តាម​រហូត​ឃើញ​ប្លុងចោល នៅក្នុង​កោះ​ពេជ្រ តែ​ជនសង្ស័យ​បាន​គេចខ្លួនបាត់​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ស្ទូច​រថយន្ត​ទៅ​រក្សាទុក​នៅ​ក្រសួងមហាផ្ទៃ ដើម្បី​រង់ចាំ​ពិនិត្យ​បន្ត​និង​ស្រាវជ្រាវ តាម​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមច្បាប់​៕ ល​/Ha