​ថ្ងៃទី​២,​ទី​៣​នៃ​បុណ្យចូលឆ្នាំ​ហើយ ក៏​នៅមាន​ពលករ​ខ្មែរ​បន្ត​វិល​ពី​ថៃ​

264
ចែករម្លែក

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ថ្ងៃទី​២​ទី​៣​នៃ​បុណ្យចូលឆ្នាំ​ហើយក៏​នៅមាន​ពលករ​ខ្មែរ​បន្ត​វិល​ពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន​នៅ​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ​ឧ​ត្ត​រ​មានជ័យ​និង​បាត់ដំបង​។​ប៉ុន្តែ​រឿង​ដែល​សោកសង្រេង​នោះ​គឺ​ពលករ​ត្រូវ​ចំណាយ​លើ​ថ្លៃ​ជិះឡាន​និង​ការឆែកឆេរ​តាមផ្លូវ​ក្នុងភូមិ​សាស្ត្រ​ប្រទេស​ថៃ​ក្នុង​ម្នាក់​ពី​១.៥០០​ទៅ​៣.០០០​បាត​ប្រាក់​ថៃ​(​ឬ​ពី​២០​ទៅ​៤០​ម៉ឺន​រៀល​)​។​នៅពេល​ឆ្លងកាត់​ច្រកព្រំដែន​ខាង​ថៃ​ចុងក្រោយ ត្រូវ​ចំណាយ​ម្នាក់ៗ​ពី​៣០០​ទៅ​៥០០​បាត​ទៀត ។​

​មន្ត្រី​យោធា​មន្ត្រីនគរបាល​និង​អាជ្ញាធរ​ដែនដី​ដែល​ទៅ​ចាំ​ទទួល​ពលករ​ខ្មែរ​បានឱ្យដឹង​កាលពី​ថ្ងៃទី​១៥​ខែមេសា​ឆ្នាំ​២០២០​ថា ៖​ទោះ​ដល់​ថ្ងៃទី​១៤-១៥​ខែមេសា​ជា​ថ្ងៃទី​២​និង​ទី​៣​នៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ថៃ​….​ទៅហើយ​ក៏​នៅមាន​ពលករ​ខ្មែរ​វិល​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​និង​បន្ទាយមានជ័យ​ចំនួន​៧៦​នាក់​ដែរ ។​

​ពលករ​ទាំងនោះ​បានចេញ​មក​តាម​ច្រកព្រំដែន​អូរ​ស្មាច់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​តាម​ច្រករបៀង​នៅ​សងខាង​ឬ​ជិត​ច្រក​អន្តរជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​និង​ខេត្តបាត់ដំបង​។​គឺ​ក្នុង​១​ថ្ងៃៗ​មាន​ពលករ​ជាង​១០០​នាក់​ដែរ​។​ពលករ​ខ្មែរ​ទាំងនោះ​ត្រូវបាន​មន្ត្រី​អាជ្ញាធរ​នៃ​ខេត្ត​ដែល​ទីកន្លែង​លំនៅដ្ឋាន​ពលករ​រស់នៅ​ទទួល​និង​រួម​ដំណើរ​ដឹក​តាម​រថយន្ត​កងទ័ពជើងគោក​ទៅកាន់​មជ្ឈមណ្ឌល​សំចត​និង​ច​ត្តា​ឡី​ស័ក​ក្នុង​សាលារៀន​តាម​ខេត្ត​៕S/

​រូបថត ៖ ថ្ងៃទី​២, ទី​៣​នៃ​បុណ្យចូលឆ្នាំ​ហើយ ក៏​នៅមាន​ពលករ​ខ្មែរ​បន្ត​វិល​ពី​ថៃ មក​ស្រុកកំណើត (​រូប ៖ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម